no-alternative title

ការផលិត iPhone នៅឥណ្ឌានឹងមានចំនួនកើនឡើងខ្លាំង បន្ទាបពីរដ្ឋាភិបាលប្រទេសនេះ បានកែសំរួលគំរោងលើកទឹកចិត្តទាក់ទងនឹងផលិតកម្ម (PLI) របស់ខ្លួន

ខណៈពេលដែលការផលិតស្មាតហ្វូន iPhone របស់ក្រុមហ៊ុន Apple បានអស់កុងត្រាជាច្រើនរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រៅពីប្រទេសចិននោះ ក្រុមហ៊ុនអាមេរិកាំងនេះ ក៏បានធ្វើការផលិតនូវម៉ូឌែលមួយចំនួននៅក្នុងប្រទេសឥណ្ឌាផងដែរ។ស្មាតហ្វូន iPhone 7, iPhone X និងiPhone XR ដែលមានការផលិតនៅក្នុងប្រទេសនេះ ដូចនេះ ក្រុមហ៊ុន Apple ក៏គេចផុតនូវពន្ធនាំចូល $100 ទៅលើម៉ូឌែលនីមួយៗដែលដាក់លក់នៅក្នុងប្រទេសឥណ្ឌានេះ តាមរយៈការអនុលោមទៅតាមគំនិតផ្តួចផ្តើម "Make in India" របស់លោកនាយករដ្ឋមន្ត្រី Narendra Modi។

ខណៈពេលដែលប្រទេសឥណ្ឌា គឺជាទីផ្សារស្មាតហ្វូនធំបំផុតទី 2 នៅក្នុងពិភពលោកនោះ ក្រុមហ៊ុននេះ ក៏កំពុងតែធ្វើការអភិវឌ្ឍនូវទីផ្សាររបស់ខ្លួនសម្រាប់អ្នកប្រើប្រាស់ដែលមានផ្នែកហិរញ្ញវត្ថុដែលមានដែនកំណត់ផងដែរ។ នេះគឺជាមូលហេតុដែលក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi គឺមានដំណើរការយ៉ាងល្អនៅក្នុងប្រទេសនេះ ហើយនេះគឺជាហេតុផលដែលក្រុមហ៊ុន Apple នៅតែបន្តក្នុងការផលិតនូវម៉ូឌែលចាស់ៗនៅក្នុងប្រទេសឥណ្ឌានេះផងដែរ។ ប៉ុន្តែប្រទេសឥណ្ឌាបានធ្វើការផ្លាស់ប្តូរច្បាប់មួយដែលអាចនាំឱ្យមានការផលិតស្មាតហ្វូនបន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា រួមទាំងម៉ូដែលជាច្រើននៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ថ្ងៃនេះ The Economic Times រាយការណ៍ (តាមរយៈ AppleInsider) ថា រដ្ឋាភិបាលឥណ្ឌាបានកែសំរួលគំរោងលើកទឹកចិត្តទាក់ទងនឹងផលិតកម្ម (PLI) របស់ខ្លួន។ ផ្នែកមួយនៃគម្រោងនេះ បានវាយតម្លៃទៅលើរោងចក្រផលិត និងការនាំចូលគ្រឿងម៉ាស៊ីនពីប្រទេសកូរ៉េខាងត្បូងនិងចិនក្នុងតម្លៃ 40 ភាគរយ។ ដើម្បីឱ្យក្រុមហ៊ុន Apple ឆ្លើយតបទៅនឹងកម្រិតនៃការចំណាយជាក់លាក់មួយនៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន នឹងត្រូវទិញឧបករណ៍ដូចគ្នានៅក្នុងប្រទេសឥណ្ឌា ឬនាំចូលគ្រឿងម៉ាស៊ីនច្រើនជាងពីរដងនៃតម្រូវការ។ បុគ្គលិកម្នាក់ប្រាប់កាសែត Economic Times ថា ការដកចេញនូវវិធានការណ៍មួយចំនួនអាចនាំឱ្យក្រុមហ៊ុនផលិតជាច្រើន "ផ្លាស់ប្តូរទៅប្រទេសឥណ្ឌាតាមរបៀបដ៏ធំមួយ"។ វាត្រូវជំទាស់ដោយក្រុមហ៊ុន Apple ហើយរបាយការណ៍មួយនិយាយថាក្រុមហ៊ុននេះ សង្ឃឹមថា នឹងផ្លាស់ប្តូរការផលិត iPhone ចំនួន 20 ភាគរយទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល 5 ឆ្នាំខាងមុខនេះ។

 

ក្រៅពីក្រុមហ៊ុន Apple ក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀត កំពុងសម្លឹងមើលការពង្រីកផលិតកម្មដោយសារការផ្លាស់ប្តូរនៃកម្មវិធី PLI នេះរួមមានក្រុមហ៊ុនបច្ចេកវិទ្យា Samsung, Foxconn, Oppo, Vivo និង Flextronics ។ រោងចក្រ និងគ្រឿងម៉ាស៊ីនដែលនាំចូលមានតម្លៃត្រឹមតែ 40 ភាគរយនេះកំពុងរក្សាអោយក្រុមហ៊ុន  Apple ពីការផ្លាស់ប្តូរផលិតកម្មទៅលើឧបករណ៍ពីក្រុមហ៊ុន Foxconn និង Wistron ទៅកាន់ប្រទេសឥណ្ឌា។ Pegatron ក៏អាចបញ្ចប់ការផ្លាស់ប្តូរចំណែកដ៏សំខាន់នៃក្រុមហ៊ុនផលិត iPhone របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាផងដែរ។

 

រដ្ឋាភិបាលឥណ្ឌា ក៏បានយល់ព្រមបញ្ចូលឧស្សាហកម្មស្មាតហ្វូននៅក្នុងការពិភាក្សាណាមួយមុនពេលធ្វើការផ្លាស់ប្តូរទៅកាន់កម្មវិធី PLI។ ក្រុមហ៊ុនដែលត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងកិច្ចពិភាក្សាទាំងនេះត្រូវតែបានវិនិយោគ និងចាប់ផ្តើមផលិតកម្មរួចហើយនៅក្នុងប្រទេសឥណ្ឌា។ វាគឺជាផ្នែកទាំងអស់នៃផែនការដើម្បីទាក់ទាញក្រុមហ៊ុនផលិតស្មាតហ្វូនធំៗទៅកាន់ប្រទេសឥណ្ឌាខណៈដែលប្រទេសនេះ សង្ឃឹមថា នឹងបង្កើនបរិមាណនៃការនាំចេញពីប្រទេសឥណ្ឌាពីក្រោមទឹកប្រាក់ 3 ពាន់លានដុល្លារទៅដល់ 100 ពាន់លានដុល្លារនៅឆ្នាំ 2025 ខាងមុខនេះ។

ក្រុមហ៊ុនផលិតទូរស័ព្ទបរទេសជាច្រើនក្នុងរយៈពេល 5 ឆ្នាំនៃកម្មវិធី PLI នេះនឹងទទួលបានការលើកទឹកចិត្តដែលមានតម្លៃពី 4 ទៅ 6 ភាគរយប្រសិនបើពួកគេនៅតែបន្តផលិតស្មាតហ្វូនលំដាប់ប្រណិត High-End។ ឧទាហរណ៍នៅក្នុងឆ្នាំមូលដ្ឋាននេះ ក្រុមហ៊ុនទាំងនេះនឹងត្រូវផលិតទូរស័ព្ទដែលមានតម្លៃ 530 លានដុល្លារលើចំនួនដែលផលិតក្នុងឆ្នាំមូលដ្ឋាននេះ។ ចំនួននេះកើនឡើងដល់ 1.06 ពាន់លានដុល្លារអាមេរិកលើតួលេខផលិតកម្មមូលដ្ឋានក្នុងឆ្នាំទី 2 ទឹកប្រាក់ 1.99 ពាន់លានដុល្លារក្នុងឆ្នាំទី 3 ទឹកប្រាក់ 2.65 ពាន់លានដុល្លារនៅឆ្នាំទី 4 និងទឹកប្រាក់ 3.31 ពាន់លានដុល្លារនៅឆ្នាំទី 5 និងឆ្នាំចុងក្រោយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន