no-alternative title

កុំថាឡើយ Rolls-Royce Cullinan មានតម្លៃកប់ សូម្បីតែកូនឡានប្រណិតសម្រាប់លម្អប៉ុនបាតដៃនេះ ក៏មានតម្លៃ 40,000$ ដែរ

កូនឡានប្រណិតសម្រាប់លម្អ (Toy Car) ម៉ាក Rolls-Royce Cullinan តូចមួយ ត្រូវបានក្រុមហ៊ុនផលិតលក់ក្នុងតម្លៃដល់ទៅ 40,000$ ស្ទើរមិនគួរឲ្យជឿ។ បើប្រៀបធៀបជាមួយរថយន្តថ្មីៗមួយចំនួន តម្លៃនេះ គឺអាចថា ជិតស្មើនឹងតម្លៃរថយន្តម៉ាក BMW X3 sDrive30i ស៊េរីឆ្នាំ 2020 ដែលកំពុងដាក់លក់នៅលើទីផ្សារ សហរដ្ឋអាមេរិចបាត់ទៅហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈពិសេស ដែលនាំឲ្យរថយន្តកូនរថយន្តប្រណិតនេះ ដាក់លក់សឹងថ្លៃជាងរថយន្តធំៗ ក៏ដោយសារតែ វាត្រូវបានផលិតឡើងដោយគ្រឿងបង្គុំរហូតដល់ជាង 1,000 ប្រភេទ ដើម្បីសម្រេច។

ចំពោះពេលវេលានៃការផលិតទៀតសោត ក៏ត្រូវបានក្រុមអ្នកជំនាញផលិត ចំណាយពេលវេលា ដល់ទៅ 450ម៉ោង ធ្វើដោយដៃផ្ទាល់ ដែលរយៈពេលនេះ គឺចង់ស្មើនឹងការចំណាយពេល លើការផលិតរថយន្ត Rolls-Royce Cullinan ពិតប្រាកដទៅហើយ។

 

កូនរថយន្ត Rolls-Royce Cullinan ធ្វើដោយដៃនេះ មានតេឡេបញ្ជាផ្ទាល់ដ៏ទំនើប ដែលអាចចុចបញ្ជាមុខងារដ៏សំបូរបែបបាន ដូចជា អាច Lock និង unlock ទ្វារ ចុចបញ្ជាបិទបើក ភ្លើង LED និងបើកទ្វារទី 5 ខាងក្រោយបានថែមទៀតផង។ សម្រាប់អតិថិជន ជាអភិជន ដែលហ៊ានជះលុយ 40,000$ ចង់បានកូនរថយន្តដ៏ប្រណិតនេះ ទុកតាំងលម្អ ឬទិញទុកឲ្យកូនលេង ក៏អាចជ្រើសរើសពណ៌រថយន្តនេះ ឲ្យដូចទៅនឹងពណ៌រថយន្ត Rolls-Royce Cullinan របស់ខ្លួនបានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន