no-alternative title

Ice Universe បានបញ្ជាក់សារជាថ្មីថា iPhone 12 Pro និង iPhone 12 Pro Max នឹងមានអេក្រង់កម្រិត 120Hz ProMotion

នៅពេលនេះ អ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញ Ice Universe បានបញ្ជាក់សារជាថ្មីថា ស្មាតហ្វូន iPhone 12 Pro និង iPhone 12 Pro Max នឹងមានអេក្រង់កម្រិត 120Hz refresh ខណៈដែលកាលពីពេលមុននេះ មានការរាយការណ៍ថា ស្មាតហ្វូននេះ មានតែ 2 ម៉ូឌែលប៉ុណ្ណោះ ដែលនឹងមានការទ្រទ្រង់ទៅលើកម្រិត refresh rate ខ្ពស់ ហើយវាក៏ប្រហែលជាអាចប៉ះពាល់ដល់ថាមពលថ្មរបស់វាផងដែរ។ តាមការបញ្ជាក់របស់ Ice Universe នឹងធ្វើអោយយើងអាចជឿជាក់បានថា ក្រុមហ៊ុន Apple ពិតជាសម្រេចចិត្តក្នុងការបោះជំហានទៅមុខពិតមែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅឆ្នាំនេះ ក្រុមហ៊ុន Apple នឹងបង្ហាញនូវស្មាតហ្វូន OLED iPhone 12 ចំនួន 4 ម៉ូឌែល។ សម្រាប់ម៉ូឌែលកម្រិតខ្ពស់របស់វាគឺ 6.1 អ៊ីង iPhone 12 Pro និង 6.7 អ៊ីង iPhone 12 Pro Max ដែលមានកម្រិតអេក្រង់ refresh rate ខ្ពស់ទ្វេរដងបើធៀបទៅនឹងស្មាតហ្វូន iPhones បច្ចុប្បន្ន។ ក្រុមហ៊ុន Apple ហៅអេក្រង់នេះថាជាអេក្រង់ 120Hz Screens ProMotion ហើយវាក៏មានការបំពាក់នៅលើអេក្រង់របស់ស្មាតហ្វូន iPad Pro ផងដែរ។ 

សម្រាប់ស្មាតហ្វូន Android មួយចំនួនក៏មានការទ្រទ្រង់ទៅលើកម្រិតអេក្រង់ 90Hz និង 120Hz display rates ផងដែរ។ សម្រាប់កម្រិត refresh rate នៅលើស្មាតហ្វូន iPhone 12 Pro និង Pro Max អាចនឹងមានការផ្លាស់ប្តូរអាស្រ័យទៅលើមាតិការបស់វាផងដែរ។ អេក្រង់របស់វាអាចនឹងមានកម្រិតពី 60hz ទៅ 120hz នៅពេលដែលធ្វើការអូសចុះអូសឡើងនោះ។  គួរបញ្ជាក់ផងដែរថា សម្រាប់ស្មាតហ្វូន Samsung Galaxy Note 20 នឹងមានបច្ចេកវិទ្យាក្នុងការសន្សំសំចៃថាមពលថ្មផងដែរជាមួយនឹងបច្ចេកវិទ្យា LTPO របស់ខ្លួននោះ។ ដូចនេះអេក្រង់នេះអាចប្រតិបត្តិការចាប់ពីកម្រិត 1Hz-120Hz ។

សម្រាប់ស្មាតហ្វូន iPhone 12 Pro និង Pro Max នឹងអាចធ្វើការផ្លាស់ប្តូរកម្រិតអេក្រង់ពី 60Hz និង 120Hz ផងដែរ។ ស្មាតហ្វូន iPhone 12 Pro នឹងមានថាមពលថ្មទំហំ 4400mAh ហើយសម្រាប់ស្មាតហ្វូន iPhone 11 Pro Max នឹងមានថាមពលថ្មទំហំ 500mAh ។ សម្រាប់ម៉ូឌែល Pro នឹងមានការទ្រទ្រង់ទៅលើកម្រិតពណ៌ 10-bit color depth ខណៈពេលដែល iPhone 11 Pro គឺមានកម្រិតតែ 8bit ប៉ុណ្ណោះ។ ស្មាតហ្វូន iPhone 12  5.4 អ៊ីង និង 6.1-inch iPhone 12 Max នឹងមានអេក្រង់កម្រិត 60Hz ។ ស្មាតហ្វូនទាំង 4 ម៉ូឌែលនេះនឹងមានបន្ទះឈីប A14 Bionic ជាមួយនឹងបច្ចេកវិទ្យា 5G ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន