no-alternative title

អ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញម្នាក់ បាននិយាយថា ស្មាតហ្វូនលេងហ្គេមជាច្រើននៅឆ្នាំ 2021 នឹងប្រើឈីប Snapdragon 875 រួមនិងបច្ចេកវិទ្យាសាកថ្ម 100W

ថ្មីៗននេះ អ្នកទម្លាយព័ត៌មានដ៏ល្បីល្បាញរបស់ចិន Digital Chat Station បានទម្លាយនៅលើបណ្តាញសង្គម Weibo របសខ្លួន ដោយបានរាយការណ៍អំពីលក្ខណៈសម្បត្តិថ្មីៗជាច្រើនអំពីបន្ទះឈីប Snapdragon 875 ហើយស្មាតហ្វូនលេងហ្គេមជាច្រើនទៀត នាពេលខាងមុខ គឺប្រើប្រាស់នូវបន្ទះឈីបនេះ។ ប្រភពខាងក្នុងនេះ ក៏ជាអ្នកទម្លាយព័ត៌មានរបស់ស្មាតហ្វូន Mi 10 និង Mi 10 Pro ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់អ្នកផ្តល់ព័ត៌មាននេះ មុខងារមួយនៅក្នុងចំណោមមុខងារសំខាន់ៗជាច្រើនរបស់ស្មាតហ្វូននេះគឺមានបន្ទះឈីប Snapdragon 875 SoC ដែលនឹងមានបច្ចេកវិទ្យាបញ្ចូលថាមពលថ្មដល់ទៅ 100 watts ផងដែរ។ ក្រុមហ៊ុនផលិតស្មាតហ្វូនលេងហ្គេម 3 ក្នុងចំនោមក្រុមហ៊ុនផលិតស្មាតហ្វូនលេងហ្គេមចំនួន 4 នៅក្នុងប្រទេសចិនក៏កំពុងតែធ្វើការតេស្ត និងប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មដែលមានល្បឿនដល់ទៅ 100 watts ។ ស្មាតហ្វូនលេងហ្គេមជាច្រើននៅក្នុងឆ្នាំ 2021 នេះ នឹងមានថាមពលថ្មធំ និងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មដែលមានទំហំ 100 watts ផងដែរ។

 

ប្រភពខាងក្នុងនេះមិនទាន់មានបង្ហាញនូវឈ្មោះរបស់ក្រុមហ៊ុនទាំងនេះទេ។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលនាំមុខគេនៅលើទីផ្សារនោះគឺមានក្រុមហ៊ុន Xiaomi, Vivo និង  Oppo ដែលប្រើប្រាស់នូវបន្ទះឈីប Qualcomm’s SoC នេះ។ តាមការបញ្ជាក់របស់ទិន្នន័យជាច្រើននោះ ម៉ូឌែលជាច្រើនប្រើប្រាស់នូវបន្ទះឈីប Snapdragon 875 នឹងមានការកើនឡើងនៃតម្លៃ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនផលិតជាច្រើននឹងដោះស្រាយទៅលើបញ្ហានៃការកើនឡើងកំដៅនៅក្នុងពេលប្រើប្រាស់នូវបច្ចេកវិទ្យាថាមពលថ្មខ្ពស់បែបនេះ។

 

ក្រុមហ៊ុនផលិតបន្ទះឈីបមួយនៅក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើននោះគឺក្រុមហ៊ុន Qualcomm ។ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនប្រើប្រាស់នូវបន្ទះឈីប Snapdragon chipsets ដោយសារតែកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះ។ សម្រាប់បន្ទះឈីប Snapdragon 800 series គឺដំណើរការល្អមែនទែនសម្រាប់ស្មាតហ្វូន Android ជាច្រើន។ ថ្មីៗនេះ បន្ទះឈីប Snapdragon 865 គឺជាបន្ទះឈីបចុងក្រោយបំផុត។ នៅក្នុងឆ្នាំនេះ យើងបានឃើញតម្លៃកើនឡើងខ្លាំងរបស់ស្មាតហ្វូន flagship Android ។ ហេតុផលនៅពីក្រោយការកើនឡើងនៃតម្លៃនេះគឺដោយសារតែ 5G modems ។ 

យោងទៅតាមរបាយការណ៍ថ្មីនេះ តម្លៃរបស់បន្ទះឈីប Snapdragon 875 នេះ មានតម្លៃថ្លៃជាងបន្ទះឈីប Snapdragon 865 ។សម្រាប់បន្ទះឈីប Snapdragon 875 នឹងមានតម្លៃប្រហែលជា $250។ សម្រាប់បន្ទះឈីប Snapdragon 865 គឺមានតម្លៃចន្លោះពី $150 – $160 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន