no-alternative title

Samsung Galaxy A42 នឹងក្លាយជាស្មាតហ្វូន 5G ដែលមានតម្លៃសមរម្យបំផុត ហើយស្មាតហ្វូននេះ គ្រោងនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2021

យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសកាលពីម្សិលមិញនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung បានចាប់ផ្តើមគម្រោងរបស់ខ្លួនសម្រាប់ឆ្នាំក្រោយនេះហើយ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនេះ បានបបង្ហញថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហាក់ដូចជាកំពុងតែធ្វើការក្នុងការនាំយកនូវម៉ូឌែលស្មាតហ្វូន 5G ថ្មីៗកាន់តែសច្រើនថែមទៀតសម្រាប់ទីផ្សារផលិតផលថ្មីរបស់ខ្លួន។ គួរបញ្ជាក់ថា គឺជា Galaxy S10 5G ស្មាតហ្វូន 5G ដំបូងបំផុតរបស់ក្រុមហ៊ុននេះ បន្ទាប់មកក៏មានស្មាតហ្វូន Galaxy Note 10 និង Galaxy S20។ ក្រៅពីស្មាតហ្វូន Flagship ទាំងនេះ ក្រុមហ៊ុន Samsung ក៏នាំយកនូវបច្ចេកវិទ្យា 5G សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលនោះគឺស្មាតហ្វូន  Galaxy A51 និង Galaxy A71 ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការនាំយកនូវស្មាតហ្វូនថ្មីដែលមានតម្លៃថោកជាងមុនផងដែរ។ នៅក្នុងរបាយការណ៍នេះ បានបង្ហាញថា ក្រុមហ៊ុន Samsung នេះក៏ធ្វើការនៅលើស្មាតហ្វូន 5G របស់ខ្លួនដែលមានលេខម៉ូឌែល  SM-A426B។ ស្មាតហ្វូននេះ គ្រោងនឹងបង្ហាញខ្លួនសម្រាប់ទីផ្សារអន្តរជាតិ ដែលមានឈ្មោះថា គឺជាស្មាតហ្វូន Galaxy A42 5G។ ស្មាតហ្វូននេះ គ្រោងនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 ខាងមុខនេះ។ នៅក្នុងខណៈពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីម៉ូឌែល LTE នៅឡើយទេ។ 

ក្រុមហ៊ុន Samsung ក៏បានត្រៀមក្នុងការនាំយកនូវស្មាតហ្វូន Galaxy 5G ដែលមានតម្លៃថោកជាងមុនសម្រាប់អតិថិជនផងដែរ។ សម្រាប់ម៉ូឌែល LTE អាចនឹងបង្ហាញខ្លួនជាផ្លូវការផងដែរ។ របាយការណ៍នេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួនសម្រាប់ទីផ្សារអន្តរជាតិជាមួយនឹងម៉េមូរីទំហំ 128GB។ ស្មាតហ្វូននេះ នឹងមាន 3 ពណ៌ក្នុងការជ្រើសរើស គឺពណ៌ប្រផេះ ខ្មៅ និងស។ យើងនៅមិនទាន់ដឹងច្រើនអំពីស្មាតហ្វូននេះ នៅឡើយទេ ប៉ុន្តែព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះ នឹងទម្លាយនៅចុងឆ្នាំនេះ ជាក់ជាមិនខាន។ 

សូមជំរាបថា នៅពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុន Samsung នេះ ក៏ត្រៀមខ្លួនក្នុងការរៀបចំនូវព្រឹត្តិការណ៍ Galaxy Unpacked។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី 5 ខែសីហាខាងមុខនេះ។ យើងនឹងឃើញនូវស្មាតហ្វូនជាច្រើនម៉ូឌែលដូចជា Galaxy Note 20, Galaxy Fold 2, Galaxy Z Flip 5G, Galaxy Watch 3 និងជាច្រើនទៀត។ ក្រុមហ៊ុន Samsung ក៏មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូនដែលអាចបត់បានដែលមានឈ្មោះហៅថា  Galaxy Fold Lite នៅឆ្នាំក្រោយនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន