no-alternative title

iPhone 12 Series ត្រូវបានគេនិយាយថា នឹងមានការបំពាក់នូវមុខងារថ្មី អាចថតវីដេអូបានក្នុងកម្រិតដល់ទៅ 4K@240fps

ខណៈពេលដែលការថតវីដេអូជាច្រើនកម្រិត 4K@60fps នាពេលបច្ចុប្បន្ននេះ បានក្លាយជាស្តង់ដារមួយសម្រាប់ស្មាតហ្វូន Flagship ជាច្រើននោះ ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា ក៏អាចបន្ថែមនូវមុខងារក្នុងការដំណើរការនូវវីដេអូកម្រិត 4K នៅក្នុងល្បឿន 120fps និងកម្រិត 240fps សម្រាប់ស្មាតហ្វូនត្រកូល iPhone 12 របស់ខ្លួនផងដែរ។ នៅក្នុងប្រភពជាច្រើនបានបញ្ជាក់ថា មុខងារនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន iOS 14។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពនេះ បានបញ្ជាក់ថា មុខងារថតវីដេអូកម្រិត 4K @240fps mode នឹងប្រើប្រាស់ជាមុខងារ Slow-Motion Video Mode ផងដែរ ប៉ុន្តែសម្រាប់វីដេអូកម្រិត 4K@120fps Mode ប្រហែលក្លាយជា Format មួយសម្រាប់ការថតជាលក្ខណៈទូទៅនោះ។ ទោះជាយ៉ាងណាក៏ដោយនោះ យើងបានដឹងថា មិនមែនអ្វីគ្រប់យ៉ាងសុទ្ធតែបង្ហាញនៅក្នុង beta versions នៅក្នុង OS ថ្មីនេះទេ។ ស្មាតហ្វូន iPhone 12 នឹងមានមុខងារនៃការថតមួយនៅក្នុងកម្រិតដល់ទៅ 8K ហើយវាក៏ដំណើរការនូវនៅលើស្មាតហ្វូន Android flagships ជាច្រើននៅក្នុងឆ្នាំ 2020 នេះជាមួយនឹងបន្ទះឈីប Snapdragon 865 ផងដែរ។

បើយើងយោងតាមខ្លឹមសារនៅក្នុងការបង្ហោះរបស់ Ice Universe វិញ គឺបញ្ជាក់ថា ស្មាតហ្វូន iPhone 12 Pro និង  iPhone 12 Pro Max របស់ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវអេក្រង់ដែលមានកម្រិត refresh rate120Hz ។ ប្រព័ន្ធប្រតិបត្តិការ iOS 14 របស់ក្រុមហ៊ុន Apple ទើបតែប្រកាសចេញនៅក្នុងព្រឹត្តិការណ៍ WWDC។ ក្រុមហ៊ុន Apple ក៏ត្រៀមបញ្ចេញនូវស្មាតហ្វូន  iPhone 12 series ជាមួយនឹងកម្រិត high-refresh-rate ផងដែរ។ 

ក្រុមហ៊ុន Apple ក៏ប្រើប្រាស់នូវអេក្រង់ OLED ដែលប្រើប្រាស់នូវកម្រិត  refresh rate ខ្ពស់ក្នុងការប្រើប្រាស់ផងដែរ។ សម្រាប់បច្ចេកវិទ្យា refresh rate technology នេះក៏ពង្រឹងទៅលើការប្រើប្រាស់ជាមួយនឹង Apple Pencil ផងដែរ។ អ្នកវិភាគ Guo Minghao ទម្លាយថា ស្មាតហ្វូន iPhone ប្រហែលជាមានការទ្រទ្រង់ទៅលើ Apple Pencil នៅក្នុងពេលអនាគតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន