no-alternative title

OPPO Reno 4 Pro ដែលលក់នៅទីផ្សាររបស់ឥណ្ឌា ត្រូវបានអ្នកទម្លាយព័ត៌មានបញ្ជាក់ថា នឹងកម្រិតអេក្រង់ខ្ពស់ដល់ទៅ 120Hz Refresh Rate

កាលពីខែមុននេះ ក្រុមហ៊ុន OPPO បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Reno 4 និង Reno 4 Pro នៅក្នុងប្រទេសចិន ជាមួយនឹងបន្ទះឈីប  Snapdragon 765G ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា  5G ផងដែរ។ ស្មាតហ្វូនទាំងនេះ ដំណើរការនូវ ColorOS 7.2 Android 10។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ត្រៀមនាំយកនូវ version មួយទៀតរបស់ប្រភេទ Pro នៅក្នុងទីផ្សាររបស់សកលផងដែរ ពិសេសគឺនៅក្នុងប្រទេសឥណ្ឌានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ក្រុមហ៊ុន OPPO បានបង្ហាញនូវស្មាតហ្វូន Reno 3 Pro នៅក្នុងខែធ្នូ ឆ្នាំ 2019 ហើយនេះ គឺជាស្មាតហ្វូនមួយដែលជាប្រភេទ 5G ។ ប៉ុន្តែខុសប្លែកពីស្មាតហ្វូន  Redmi K30 5G ដែលបង្ហាញខ្លួននៅក្នុងដូចគ្នាដែរនោះ ស្មាតហ្វូនរបស់ OPPO នេះគឺមានការឌីស្សាញរូបរាងស្រស់ស្អាតជាង និងមុខងារច្រើនជាងផងដែរ។ នៅក្នុងខែមីនានេះ ក្រុមហ៊ុននេះ ក៏ បង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួនសម្រាប់ទីផ្សារសកលផងដែរ ប៉ុន្តែវាមិនមានបច្ចេកវិទ្យា 5G នោះទេ។ ស្មាតហ្វូននេះ ដាក់លក់ជាមួយនឹងបន្ទះឈីប  MediaTek Helio P95។ ស្មាតហ្វូននេះ មានអេក្រង់រាបស្មើជាមួយនឹងកាមេរ៉ា  dual punch hole ផងដែរ។

តាមការបញ្ជាក់ចេញពី YouTuber Linus Sebastian ដែលជាស្ថាបនិករបស់  Linus Media Group និងអ្នកទម្លាយព័ត៌មានរបស់ប្រទេសឥណ្ឌា Mukul Sharma ឬ @stufflistings បានបញ្ជាក់ថាក្រុមហ៊ុន OPPO នឹងនាំយកនូវស្មាតហ្វូន  Reno 4 Pro ទៅកាន់ទីផ្សាររបស់សកល។ សម្រាប់ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ឥណ្ឌាជាមួយនឹងកម្រិតអេក្រង់ខ្ពស់ដល់ទៅ 120Hz ហើយសម្រាប់ការឌីស្សាញរបស់ស្មាតហ្វូននេះ គឺរក្សារូបរាងដដែល។ យើងអាចរំពឹងថាស្មាតហ្វូននេះនឹងមានការបែកធ្លាយជាច្រើនទៀតមុនការប្រកាសបង្ហាញខ្លួនជាផ្លូវការផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន