no-alternative title

រយៈពេល 7 ខែដែលមានការរាតត្បាតនៃមេរោគកូរ៉ូណាវីរុស ហ្គេម PUBG Mobile អាចរកប្រាក់ចំណូលបានដល់ទៅ 1.3 ពាន់លានដុល្លារអាមេរិក

PlayerUnknown’s Battleground Mobile ឬ PUBG Mobile បានរកប្រាក់ចំណូលបានចំនួន 3 ពាន់លានដុល្លារអាមេរិកហើយចាប់តាំងពីការដំណើរការហ្គេមនេះ។ ហ្គេមអនឡាញដ៏ពេញនិយមនេះគឺទទួលបានជោគជ័យខ្លាំងមែនទែនសម្រាប់ទីផ្សារសកលនេះ ហើយនៅក្នុងឆ្នាំ 2020 នេះ ហ្គេមនេះ រកប្រាក់ចំណូលបានដល់ទៅ 1.3 ពាន់លានដុល្លារអាមេរិក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍មួយរបស់ Sensor Tower នោះ ហ្គេម  PUBG Mobile នេះគឺគ្របដណ្តប់ទៅលើទីផ្សារហ្គេមប្រភេទ battle royale genre ។ ហ្គេមនេះរកប្រាក់ចំណូលច្រើនជាងហ្គេម Garena Free Fire ដល់ទៅ 4 ដង។ ហ្គេមនេះគឺជាកម្មសិទ្ធិរបស់ Bluehole ដែលមានការដោនឡូតច្រើនជាង  734 លានដោនឡូតនៅជុំវិញពិភពលោកផងដែរ។ ហ្គេមនេះមានអ្នកលេងចំនួន 24% នៅក្នុងប្រទេសឥណ្ឌា ខណៈពេលដែលនៅចិនមានចំនួនអ្នកលេង 16.7% និងនៅក្នុងសហរដ្ឋអាមេរិកមានអ្នកលេងចំនួន 6.4%។

បើទោះបីជាត្រូវចំណាយទឹកប្រាក់ក៏ដោយនោះ អ្នកលេងនៅក្នុងប្រទេសចិនគឺមានចំនួនដល់ទៅ 52% នៃប្រាក់ចំណូលសរុប សហរដ្ឋអាមេរិក គឺមានចំណាត់ថ្នាក់លេខ 2 ជាមួយនឹង 14% ហើយជប៉ុនជាប់លេខ ៣ ជាមួយនឹង 5.6% ។ បន្ថែមពីនេះទៀតនោះ Apple App Store គឺមានចំនួនដល់ទៅ 79% ដែលអ្នកលេងហ្គេមបានចំណាយទឹកប្រាក់ និង Google Play មានចំនួន 65% នៃការដោនឡូតទាំងអស់។ សម្រាប់ហ្គេមអនឡាញនេះក៏មានការបន្ថែមនូវមុខងារថ្មីៗជាច្រើនផងដែរ។

នៅក្នុងខណៈពេលដែលមានវិបត្តិនេះ ការស្នាក់នៅផ្ទះ ឬការធ្វើការងារពីផ្ទះក្លាយជារបៀបថ្មីផងដែរ។ ដោយសារតែមេរោគរាតត្បាតកូរ៉ូណាវីរុសនេះ ឧស្សាហកម្មហ្គេមនេះក៏មានការកើនឡើងខ្លាំងក្លាផងដែរ។ ហ្គេមនេះ រកប្រាក់ចំណូលបានចំនួន 1.3 ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទី 1 ឆ្នាំ 2020 នេះ។ នៅក្នុងរយៈពេលត្រឹមតែ 7 ខែប៉ុណ្ណោះ ហ្គេមនេះពិតជាទទួលបាននូវប្រាក់ចំណេញដ៏ច្រើនគួរអោយភ្ញាក់ផ្អើលមែនទែន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន