no-alternative title

Apple កំពុងតែបោះជំហានថ្មីមួយទៀត ដើម្បីប្រែក្លាយ iPhone សម្រាប់ជំនួសនូវលិខិតឆ្លងដែន និងប័ណ្ណបើកបររបស់អ្នក

បន្ទាប់ពីមានការប្រកួតប្រជែងទៅលើបច្ចេកវិទ្យាបន្ទះឈីប អេក្រង់ និងកាមេរ៉ា គោលដៅចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple គឺការប្រែក្លាយស្មាតហ្វូន iPhone របស់អ្នកសម្រាប់ធ្វើការសម្គាល់ទៅលើអត្តសញ្ញាណរបស់អ្នកតាមរយៈការជំនួសនូវលិខិតឆ្លងដែន ប័ណ្ណបើកបរ និងជាច្រើនទៀត។ នេះគឺជាជំហានមួយទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក្នុងការធ្វើអោយស្មាតហ្វូន iPhone នេះ ក្លាយជាវត្ថុមួយដ៏សំខាន់ដែលគ្រប់គ្នាចង់បាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ ក្រុមហ៊ុន Apple ក៏បង្ហាញអំពីគម្រោងផែនការរបស់ខ្លួនក្នុងការជំនួសនូវកូនសោររថយន្ត ហើយពេលនេះក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏មានគម្រោងក្នុងការជំនួសនូវលិខិតឆ្លងដែន និងទម្រង់នៃអត្តសញ្ញាណជាច្រើនទៀតផងដែរ។ ស្មាតហ្វូន iPhone នេះគឺមានការជំនួសទៅលើការប្រើប្រាស់នូវ Notepads កាមេរ៉ា ប៊ិច និងវត្ថុជាច្រើនទៀតរួចហើយ។ វាមិនមានអ្វីដែលភ្ញាក់ផ្អើលនោះទេនៅពេលដែលស្មាតហ្វូននេះអាចធ្វើការជំនួសនូវ IDs របស់អ្នកនោះ។

យោងទៅតាមប៉ាតង់ជាច្រើន ដែលមានចំណងជើងថា “Providing Verified Claims of User Identity” នោះ អត្តសញ្ញាណរបស់អ្នកប្រើប្រាស់អាចត្រូវបានគេថតទុក ឬត្រូវបានបញ្ចូនបន្ត។ នៅក្នុងប៉ាតង់នេះគឺធ្វើការពណ៌នាលម្អិតទៅលើប្រព័ន្ធមួយដែលរក្សាទុកនូវអត្តសញ្ញាណនៅលើស្មាតហ្វូនរបស់អ្នក។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន