no-alternative title

Samsung មានគម្រោងក្នុងការបោះបង់ចោលនូវដំណើរការ 4nm របស់ខ្លួន ដោយនិងជំនួសមកវិញនូវដំណើរការ 3nm

កាលពីឆ្នាំ 2017 ក្រុមហ៊ុន Samsung បានបង្ហាញនូវគម្រោងផែនការនៃការផលិតបន្ទះឈីបរបស់ខ្លួនពីដំណើរការ 10nm ទៅកាន់ 4nm។ សម្រាប់ដំណើរការ 10nm និង 7nm ដំណើរការរួចហើយ សម្រាប់បន្ទះឈីប 5nm ត្រូវបានគេរំពឹងថា នឹង បង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះផងដែរ។ បន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នេះ គឺមានឈ្មោះហៅថា Exynos 992 ហើយវានឹងប្រើប្រាស់នូវដំណើរការ  5nm ។ ការផលិតទ្រង់ទ្រាយធំរបស់ស្មាតហ្វូននេះនឹងចាប់ផ្តើមនៅក្នុងខែសីហានេះជាមួយនឹងស្មាតហ្វូនត្រកូល Galaxy Note 20 series ដែលគ្រោងនឹងប្រើប្រាស់នូវបន្ទះឈីបនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយដោយ DigiTimes បញ្ជាក់ថា ក្រុមហ៊ុន Samsung ប្រហែលជាមានគម្រោងក្នុងការបោះបង់នូវការវិនិយោគទៅលើដំណើរការ 4nm node របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េនេះអាចនឹងបោះជំហានពីដំណើរការ 5nm នេះទៅកាន់ 3nm វិញ។ នេះគឺផ្ទុយពីគម្រោងរបស់ក្រុមហ៊ុនTSMC ដែលមានគម្រោងក្នុងការដំណើរការនូវ 4nm N4 នេះនៅក្នុងឆ្នាំ 2023។ ក្រុមហ៊ុន TSMC ក៏ធ្វើការវិនិយោគទឹកប្រាក់ចំនួន $20 ពាន់លានដុល្លារអាមេរិកសម្រាប់រោងចក្រផលិតបន្ទះឈីប 3nm chip ដែលគ្រោងនឹងចាប់ផ្តើមនូវប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ 2022 ខាងមុខនេះ។

បើទោះបីជាក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនផលិតបន្ទះឈីបតែមួយគត់ដែលមានបច្ចេកវិទ្យារបស់ក្រុមហ៊ុន TSMC នោះ ក្រុមហ៊ុននេះ ក៏ទទួលនូវការបញ្ជាទិញពីក្រុមហ៊ុនធំៗជាច្រើនដូចជា Apple, Qualcomm និង Huawei ផងដែរ។ នាពេលនេះ ក្រុមហ៊ុន Samsung ក៏ធ្វើការបញ្ជាទិញទៅលើបន្ទះឈីប 5nm សម្រាប់ Qualcomm’s Snapdragon X60 5G modem ផងដែរ។ ការបញ្ជាទិញមួយចំនួន គឺសម្រាប់ក្រុមហ៊ុន TSMC ផងដែរ។ យើងរំពឹងថា ក្រុមហ៊ុន Samsung នឹងរក្សានូវផលិតកម្មនៃដំណើរការបច្ចេកវិទ្យា 5nm របស់ខ្លួនពេញមួយឆ្នាំ 2021 នេះ ហើយក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវបន្ទះឈីប Exynos 1000 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន