no-alternative title

ឆ្នាំងសាក Xiaomi 120W charger ទទួលបាននូវវិញ្ញាបនបត្រ 3C ហើយ ខណៈពេលដែលការបង្ហាញនូវបច្ចេកវិទ្យា 100W Super Charge Turbo អាចនឹងមានឆាប់ៗនេះ

ក្រុមហ៊ុន Xiaomi បានប្រកាសនូវបច្ចេកវិទ្យា 100W Super Charge Turbo fast charging technology របស់ខ្លួននៅក្នុងខែមីនា ឆ្នាំ 2019។ ដំណោះស្រាយនេះ គឺអាចបញ្ចូលថាមពលថ្មទំហំ 4,000 mAh នៅក្នុងរយៈពេល 17 នាទីប៉ុណ្ណោះ។ ពេលនេះ មានរយៈពេលជាងមួយឆ្នាំមកហើយបច្ចេកវិទ្យា 120W charger ក៏ទទួលបាននូវវិញ្ញាបនបត្រ 3C ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅមុនពេលការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីរបស់ចិននេះ សម្រាប់ឆ្នាំងសាកជាច្រើនគឺទទួលបាននូវវិញ្ញាបនបត្រចេញពី  3C (China Compulsory Certificate) សិន។ កាលពីសប្តាហ៍មុននេះ អ្នកទម្លាយព័ត៌មានរបស់ចិន Digital Chat Station និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ឆាប់ៗនេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួនដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា  100W charging ។ សម្រាប់ឆ្នាំងសាក Xiaomi 120W charger ដែលមានលេខម៉ូឌែល MDY-12-ED ក៏ទទួលបាននូវការអនុម័តនៅថ្ងៃទី ២៨ ខែមិថុនានេះផងដែរ។

 

នេះគឺជា Charger ដូចគ្នាដែលមានការបែកធ្លាយនៅក្នុងវីដេអូមួយកាលពីខែមុននេះ។ សម្រាប់ឆ្នាំងសាកនេះគឺមានកម្លាំង Outputs ដូចជា៖

•5V 3A

•9V 3A

•11V 6A

•20V 4.8A

•20V 6A

 

ស្មាតហ្វូនដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះគឺត្រូវគេរំពឹងថាជាស្មាតហ្វូន Mi Mix 4 ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2020  នេះ។ សម្រាប់ 100W Super Charge Turbo របស់ក្រុមហ៊ុន Xiaomi អាចនឹងបង្ហាញខ្លួនឆាប់ៗនេះ ខណៈពេលដែលបច្ចេកវិទ្យា 120W Super FlashChargeរបស់ Vivo គ្រោងនឹងបង្ហាញខ្លួននៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន