no-alternative title

របាយការណ៍ជាច្រើន បានអះអាងថា ក្រុមហ៊ុន Samsung អាចនឹងមិនចូលរួមនៅក្នុងព្រឹត្តិការណ៍ IFA 2020 ខែកញ្ញាខាងមុខនេះនោះទេ

ព្រឹត្តិការណ៍ជាច្រើន ដែលគេគ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ គឺត្រូវបានលើកពេលស្ទើរតែទាំងអស់នៅទូទាំងពិភពលោក។ មានតែព្រឹត្តិការណ៍ CES 2020 គឺជាកម្មវិធីចមួយចុងក្រោយបំផុតនៅក្នុងឆ្នាំនេះ ដែលបានប្រព្រឹត្តទៅដោយរលូន។ បន្ទាប់ពីមានការស្លាប់ជាច្រើន បានកើតឡើងដោយសារតែមេរោគរាតត្បាត COVID-19 នោះ ព្រឹត្តិការណ៍ MWC 2020 និងព្រឹត្តិការណ៍លេងហ្គេម E3 ក៏ត្រូវបានសម្រេចចិត្តផ្អាកផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឥលូវនេះ នៅមានព្រឹត្តិការណ៍ IFA 2020 មួយទៀត ដែលគេគ្រោងនិងរៀបចំនៅក្នុងខែកញ្ញាខាងមុខនេះ បើគិតមកដល់ថ្ងៃនេះ គឺយើងនៅសល់ពេលវេលាប្រហែលជា 2 ខែទៀត ប៉ុន្តែក្រុមហ៊ុន Samsung បានបញ្ជាក់ថា ខ្លួននឹងមិនចូលរួមនៅក្នុងព្រឹត្តិការណ៍ IFA នៅក្នុងឆ្នាំនេះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ។ របាយការណ៍ជាច្រើន បានអះអាងថាក្រុមហ៊ុននេះ ក៏បានធ្វើការវាយតម្លៃឡើងវិញទៅលើគម្រោងជាច្រើនរបស់ខ្លួនទៅលើគម្រោងប្រមូលផ្តុំមនុស្សច្រើនដែលអាចជាការដាស់អោយមានការកើនឡើងនៃមេរោគរាតត្បាតនេះ។ ខណៈពេលដែលវាមានការកើនឡើងខ្លាំងទៅលើមេរោគឆ្លងនេះ យើងអាចដឹងថា ព្រឹត្តិការណ៍  IFA 2020 អាចនឹងក្លាយជាព្រឹត្តិការណ៍មួយដែលមានការឆ្លងច្រើន ហើយវ៉ាក់សាំងក៏មិនទាន់រកឃើញថែមទៀត។

ការអវត្តមានរបស់ក្រុមហ៊ុន Samsung នេះ ត្រូវបានគេគ្រប់គ្នានិយាយថា គឺជារឿងដ៏កម្ររដោយសារតែក្រុមហ៊ុននេះ មានវត្តមាននៅក្នុងព្រឹត្តិការណ៍ IFA នេះ ចាប់តាំងពីឆ្នាំ 1991 មក។ ស្មាតហ្វូន Galaxy Note ដំបូងបំផុត គឺបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ IFA 2011 ហើយ Samsung ក៏ត្រៀមប្រើប្រាស់នូវព្រឹត្តិការណ៍នេះ ដើម្បីប្រកាសបង្ហាញនូវព្រឹត្តិការណ៍ Unpacked របស់ខ្លួនផងដែរ។ កាលពីឆ្នាំមុននេះ យើងឃើញវត្តមានរបស់ស្មាតហ្វូន  Galaxy A90 5G នៅក្នុងព្រឹត្តិការណ៍ IFA 2020 នេះ។ នៅថ្ងៃទី 5 ខែសីហានេះ ក្រុមហ៊ុននេះក៏ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន  Galaxy Note 20, Note 20+, Note 20 Ultra និង Galaxy Z Flip 5G ផងដែរ។ ស្មាតហ្វូន Galaxy Fold 2 នេះ នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញានេះផងដែរនៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន