no-alternative title

ក្រុមហ៊ុន Visionox បានបញ្ជាក់ថា អេក្រង់ OLED ដែលមានបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់ បានធ្វើការផលិតទ្រង់ទ្រាយធំហើយ

នៅក្នុងប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បាននឹងកំពុងតែព្យាយាមក្នុងការផលិតនូវស្មាតហ្វូន ដែលមានអេក្រង់ពេញគែម និងការប្រើប្រាស់នូវកាមេរ៉ា Punch-Hole រួមជាមួយនឹងកាមេរ៉ាផុសឡើង ឬអេក្រង់ដំណក់ទឹក Waterdrop Notch ។ ថ្មីៗនេះ បច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់នេះ គឺមានការកើនឡើង ហើយពេលនេះ ក្រុមហ៊ុន Visionox បានបញ្ជាក់ថា អេក្រង់ OLED របស់ខ្លួនដែលមានបំពាក់នូវបច្ចេកវិទ្យានេះគឺធ្វើការផលិតទ្រង់ទ្រាយធំហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យានេះ បាននិយាយថា ដំណោះស្រាយទៅលើកាមេរ៉ាក្រោមអេក្រង់នេះ គឺរួចរាល់ហើយ ហើយក្រុមហ៊ុននេះគឺជាក្រុមហ៊ុន មួយដែលសម្រេចបាននូវលទ្ធផលដ៏ល្អនេះ។ ក្រុមហ៊ុន Visionox ក៏ប្រើប្រាស់នូវអេក្រង់ OLED សម្រាប់ស្មាតហ្វូននេះ។ បច្ចេកវិទ្យានេះ អាចអនុញ្ញាតអោយក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន អាចប្រើប្រាស់នូវអេក្រង់ពេញគែម ហើយវាក៏ក្លាយជាដំណោះស្រាយនៃបច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់ដំបូងបំផុតរបស់ពិភពលោក ដែលអាចធ្វើការផលិតទ្រង់ ទ្រាយធំផងដែរ។

បើទោះបីជាក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានបង្ហាញនូវបច្ចេកវិទ្យាកាមេរ៉ាខាងក្រោម អេក្រង់របស់ខ្លួន ក៏ដោយនោះ វាមិនទាន់មានស្មាតហ្វូនណាមួយដែលមានបច្ចេកវិទ្យានេះនៅឡើយទេ។ ក្រុមហ៊ុន OPPO បានលើកឡើងថា បច្ចេកវិទ្យានេះនឹងមិនបង្ហាញខ្លួននៅក្នុងឆ្នាំ 2020 នេះទេដោយសារតែវាមានការប៉ះពាល់ទៅលើរូបភាពរបស់វា។ បន្ថែមពីនេះទៀតនោះ វាអាចនឹងមានតម្លៃថ្លៃថែមទៀត។ អ្វីដែលគួរអោយចាប់អារម្មណ៍ទៀតនោះ ស្មាតហ្វូន Mate 40 Series របស់ក្រុមហ៊ុន Huawei មានពាក្យចចាមអារ៉ាមថា នឹងមានបច្ចេកវិទ្យាកាមេរ៉ាថ្មីនេះផងដែរ។ របាយការណ៍ថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនជាច្រើននាពេលខាងមុខនេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះ ហើយវានឹងដំណើរការបានយ៉ាងល្អមែនទែន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន