no-alternative title

vivo កំពុងសាងសង់ទីស្នាក់ការកណ្តាលថ្មីមួយនៅក្នុងទីក្រុង Shenzhen ដែលមានតម្លៃរហូតដល់ 182 លានដុល្លារអាមេរិក

vivo ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន ពេលនេះកំពុងតែសាងសង់នូវទីស្នាក់ការកណ្តាលថ្មីរបស់ខ្លួននៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ សម្រាប់គម្រោងថ្មីនេះ នឹងក្លាយជាស្នាក់ការកណ្តាលនាពេលអនាគតរបស់ក្រុមហ៊ុននេះ ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យានេះបានចំណាយទឹកប្រាក់ចំនួនជាង 180 លានដុល្លារអាមេរិករួចហើយទៅលើទីតាំងនេះ។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន vivo ដែលមានកម្ពស់ 32 ជាន់គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ 2025 ហើយវាត្រូវបានឌីស្សាញដោយក្រុមហ៊ុន NBBJ របស់សហរដ្ឋអាមេរិក។ នេះគឺជាក្រុមហ៊ុនដែលធ្វើការឌីស្សាញសម្រាប់អាគារ Silicon Valley របស់ក្រុមហ៊ុន Samsung Electronic និងអាគារ Amazon Spheres នៅក្នុងទីក្រុង Seattle ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីការសាងសង់រួចរាល់នោះ អាការនេះនឹងក្លាយជាកន្លែងដាក់តាំងនូវស្មាតហ្វូន Flagship ហើយវាក៏មានសួនច្បារ ការឌីស្សាញខាងក្រៅពីកញ្ចក់ និងមានបុគ្គលិកចំនួន 5800 នាក់ផងដែរ។ ការផ្លាស់ប្តូរនេះគឺស្របជាមួយនឹងការរីកចម្រើននៃវិស័យសំណង់ពីវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន។ ក្រុមហ៊ុន vivo ចូលរួមជាមួយក្រុមហ៊ុនម៉ាកល្បីៗជាច្រើនទៀតដូចជាក្រុមហ៊ុន Tencent Holdings និង ByteDance ជាមួយនឹងការវិនិយោគធំៗទៅលើការិយាល័យថ្មីផងដែរ។ ក្រុមហ៊ុន Tencent បានចំណាយប្រាក់ចំនួន 1.2 ពាន់លានដុល្លាររួចទៅហើយនៅក្នុងបរិវេណថ្មីរបស់ខ្លួន រីឯក្រុមហ៊ុន vivo បានចំណាយប្រាក់ចំនួន 1.3 ពាន់លានយន់ (ប្រហែល 182 លានដុល្លារអាមេរិក) នៅលើទីតាំងនៃទីស្នាក់ការកណ្តាលរបស់ខ្លួនផងដែរ។

ស្រដៀងគ្នានេះផងដែរ ថ្មីៗនេះក្រុមហ៊ុន ByteDance ក៏បានទិញដី ដែលមានតម្លៃ 1.1 ពាន់លានយន់សម្រាប់ការសាងសង់នាពេលអនាគតនៅក្នុងតំបន់ទីប្រជុំជនក្នុងទីក្រុងផងដែរ។ យោងតាមអ្នកសេដ្ឋកិច្ចមួយចំនួនបញ្ជាក់ថា ការរីកចំរើននៃអគារនេះគឺជាសញ្ញាមួយនៃសេដ្ឋកិច្ចដែលមានការកើនឡើងខ្លាំងមែនទែនមុនពេលមានការជាប់គាំង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន NBBJ បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន កំពុងស្វែងរកកន្លែងដើម្បីដោះស្រាយមុនពេលមានការពង្រីកសក្តានុពលសកលនាពេលអនាគតតែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន