no-alternative title

MSI Creator 17 កុំព្យូទ័រយួរដៃដំបូងបំផុតដែលមានអេក្រង់ Mini LED បានបង្ហាញខ្លួននៅក្នុងប្រទេសចិន ជាមួយតម្លៃ $3255

MSI Creator 17 ដែលជាកុំព្យូទ័រយួរដៃដំបូងបំផុតរបស់ពិភពលោក មានអេក្រង់ Mini LED នោះ ដែលបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ 2020 កន្លងទៅនោះ គឺបានបង្ហាញវត្តមាននៅក្នុងទីផ្សារប្រទេសចិនហើយ។ សម្រាប់កុំព្យូទ័រ MSI Creator 17 នេះ បានបង្ហាញខ្លួនជាមួយនឹងតម្លៃ 22,999 Yuan (3,255 ដុល្លារអាមេរិក) ហើយអេក្រង់ថ្មីនេះ មានកម្រិតបង្ហាញដល់ទៅ 4K ផងដែរ។ តាមរយៈឈ្មោះនេះ កុំព្យូទ័រ MSI Laptop គឺសម្រាប់អ្នកបង្កើតភាពច្នៃប្រឌិតថ្មី និងអ្នកអាជីពជាជាងអ្នកលេងហ្គេម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI Creator 17 មានអេក្រង់ 4K Mini LED ដែលផ្តល់នូវពណ៌ច្បាស់ និងកម្រិតពន្លឺយ៉ាងល្អបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះ គឺបង្ហាញខ្លួនដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ CES 2020 ហើយពេលនេះ ម៉ាស៊ីននេះ ក៏បង្ហាញខ្លួននៅក្នុងប្រទេសចិនផងដែរ ជាមួយនឹងការ Pre-orders ដែលចាប់ផ្តើមពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2020 នេះ។ កុំព្យូទ័រ MSI Creator 17 នេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Core i7-10875H ជំនាន់ទី 10 របស់ក្រុមហ៊ុន Intel ជាមួយនឹងម៉េមូរីទំហំ 32GB និងក្រាហ្វិកកាត NVIDIA’s GeForce RTX 2070 Super Max-Q ថែមទៀតផង។ 

MSI Creator 17 មានអេក្រង់ទំហំ 17.3 inch Mini LED 4K ជាមួយនឹងពណ៌ 100% DCI-P3 color gamut និងកម្រិតពន្លឺដល់ទៅ 1000 nits ថែមទៀត។ វាមានភ្ជាប់ជាមួយនឹង 240 local dimming zones ជាមួយនឹងមាតិកា HDR ផងដែរ។ សម្រាប់ Storage របស់វា គឺមានទំហំ 1TB NVMe SSD ហើយវាមានការទ្រទ្រង់ទៅលើស្តង់ដារ Wi-Fi 6 ថែមទៀតផង។ វាមានទម្ងន់ 2.5 kg និងវិមាត្រ 396.1 x 259.4 x 20.25mm។ សម្រាប់ផ្នែកខាងមុខរបស់កុំព្យូទ័រនេះគឺមានកម្រិត 720p webcam។ កុំព្យូទ័រ MSI Creator 17 នេះ មានរន្ធ 1x Thunderbolt 3 port,1x USC Type C 3.2 port និង 3x USB Type A ports ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន