no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Mate 40 Pro នឹងមានអេក្រង់ BANGS SCREEN សម្រាប់ទ្រទ្រង់ទៅលើបច្ចេកវិទ្យាស្កេនមុខ

យោងតាមកាលបរិច្ឆេត បានអោយដឹងថា ស្មាតហ្វូនត្រកូល Mate របស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 នៅក្នុងឆ្នាំនេះហើយ ពីព្រោះថា អោយតែ P-Series បង្ហាញខ្លួននៅក្នុងឆមាសទី 1 នោះ ស្មាតហ្វូន Mate series នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ជាក់ជាមិនខាន។ ជាក់ស្តែង ស្មាតហ្វូន P40 បានបង្ហាញខ្លួនរួចហើយ។ សម្រាប់អ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Huawei ពេលនេះ គឺរង់ចាំវត្តមានរបស់ស្មាតហ្វូន Mate 40 ។ តាមពិតទៅ យើងបានលឺដំណឹងជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន  Huawei Mate 40 Pro នេះនឹងមានការឌីស្សាញជាទម្រង់អេក្រង់  ‘bangs screen’ ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យាស្កេនមុខផងដែរ។ ប្រភពមួយកាលពី ពេលមុននេះ បានរាយការណ៍ថា ស្មាតហ្វូន  Mate 40 series នឹងប្រើប្រាស់នូវអេក្រង់របស់ស្មាតហ្វូន P40 series ។ ស្មាតហ្វូននេះគឺមានកម្រិតភាពច្បាស់ 1200P+ និងកម្រិតអេក្រង់  90Hz refresh rate ។ ស្មាតហ្វូននេះនឹងមានវត្តមានជាមួយនឹងស្មាតវ៉ចដែលមានឈ្មោះហៅថា Mate Watch ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Harmony OS ផងដែរ។

នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេអំពីបន្ទះឈីបនេះ ប៉ុន្តែស្មាតហ្វូន  Huawei Mate 40 series នេះនឹងប្រើប្រាស់នូវបន្ទះឈីប  Kirin 1020 flagship chip ។ ជាក់ស្តែង ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញនូវបន្ទះឈីប flagship SoC នេះរៀងរាល់រដូវស្លឹកឈើជ្រុះ។ វាក៏ប្រហែលជាមិនមានការផ្លាស់ប្តូរកាលបរិច្ឆេទនោះទេ។ យោងទៅតាមព័ត៌មានបែកធ្លាយជាច្រើននោះ បន្ទះឈីប  Kirin 1020 នឹងប្រើប្រាស់នូវស្ថាបត្យកម្ម ARM Cortex-A78 ។ នៅក្នុងដំណើរការនៃបច្ចេកវិទ្យា 5nm នោះ បន្ទះឈីប Kirin 1020 នេះមាន 171.3 លានត្រង់ស៊ីស្ទ័រដែលមានល្បឿនលឿនជាងបន្ទះឈីប  Kirin 990 ដល់ទៅ 50% ។ ស្មាតហ្វូន Huawei Mate 40 Pro នឹងប្រើប្រាស់នូវអេក្រង់ Ultra-Thin Display (UTD) ផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន