no-alternative title

ស្មាតហ្វូនអេក្រង់រមូររបស់ក្រុមហ៊ុន LG នឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះហើយ ដែលមានលេខកូដ “Project B”

កាលពីឆ្នាំមុននេះ ស្មាតហ្វូនដែលមានអេក្រង់បត់បានជាច្រើន បានបង្ហាញខ្លួនក្លាយជាការពិត ហើយខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដូចជាក្រុមហ៊ុន Samsung, Huawei និង Motorola បានបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួនរួចហើយនៅក្នុងទីផ្សារនោះ ក្រុមហ៊ុនជាច្រើនទៀតនៅមិនទាន់ប្រកាសបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួននៅឡើយទេ បើទោះបីជាពេលនេះក្រុមហ៊ុនបច្ចេកវិទ្យានេះកំពុងតែធ្វើការនៅលើបច្ចេកវិទ្យានេះក៏ដោយនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា LG នឹងបោះជំហានឆ្ពោះទៅមុខ និងការបង្កើននូវការបង្ហាញនូវស្មាតហ្វូននេះជាមួយនឹងអេក្រង់ដែលអាចបត់បាន។ នៅក្នុងរបាយការណ៍មួយចេញពីប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា គម្រោងនេះនឹងមានកូដហៅថា  “Project B” ។ ប៉ាតង់របស់ស្មាតហ្វូនស្រដៀងគ្នានេះក៏ចេញផ្សាយកាលពីឆ្នាំមុននេះផងដែរ។ នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ក៏ចាប់ផ្តើមធ្វើការនៅលើគម្រោងមួយរបស់ស្មាតហ្វូនដែលមានអេក្រង់ដែលអាចបត់បាន ហើយវាអាចនឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយនេះ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវអេក្រង់ Flexible Organic Light Emitting Diode (OLED)។ 

 

ក្រុមហ៊ុន LG Electronics ក៏កំពុងតែធ្វើការជាមួយនឹងក្រុមហ៊ុន BOE ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនផងដែរសម្រាប់អេក្រង់ OLED ដែលអាចបត់បាននេះ។ ខណៈពេលដែលអេក្រង់ដែលអាចរមូរបាននេះមិនពិបាកក្នុងការផលិតនោះទេបើធៀបទៅនឹងអេក្រង់ដែលអាចបត់បាននោះ អ្វីដែលពិបាកគឺទៅលើការធានាថាការឌីស្សាញ និងសមាសភាគជាច្រើនទៀតរបស់ស្មាតហ្វូននេះអាចទ្រទ្រង់ទៅលើបច្ចេកវិទ្យាអេក្រង់ថ្មីនេះ។ ក្រៅពីស្មាតហ្វូនដែលមានអេក្រង់រមូរនៅក្នុងគម្រោងProject B នេះ ក្រុមហ៊ុនបច្ចេកវិត្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ក៏ធ្វើការនៅលើស្មាតហ្វូនមួយចំនួនទៀតផងដែរ។ នៅក្នុងឆមាសទី 2 នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន LG ក៏នឹងបង្ហាញនូវស្មាតហ្វូន Flagship ដែលមានលេខកូដ “Horizontal” ផងដែរ។

នៅឆ្នាំក្រោយនេះ ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូនមួយទៀតដែលមានកូដថា “Rainbow” ។ វានៅមិនទាន់ច្បាស់នោះទេថាក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូនតែ 3 ម៉ូឌែលប៉ុណ្ណោះនៅក្នុងឆ្នាំនេះ។ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រកាសបង្ហាញនូវស្មាតហ្វូន  LG Velvet ដែលមានអេក្រង់ទំហំ 6.9-inch OLED ជាមួយនឹងកម្រិតភាពច្បាស់  2460 x 1080 pixelsនិងកម្រិតអេក្រង់ 20.5:9 aspect ratio ។ ស្មាតហ្វូននេះមានបន្ទះឈីប  Qualcomm Snapdragon 765G mobile platform និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែមទៀត។

ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB ម៉េមូរីទំហំ UFS 2.1 storage និងអាចបន្ថែមនូវ 2TBmicroSD card ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ា ៣ គ្រាប់នៅខាងក្រោយជាមួយនឹងកាមេរ៉ាគោលទំហំ 48MP, 8MP ultra-wide-angle និង 5MP depth sensor ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ16MP ។ ស្មាតហ្វូន LG Velvet ដំណើរការនូវ Android 10 និងថាមពលថ្មទំហំ 4,300mAh ជាមួយនឹងបច្ចេកវិទ្យា  25W fast charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន