no-alternative title

Nubia Red Magic 5G បង្ហាញវត្តមានជាមួយនឹងអេក្រង់ដែលមានកម្រិត Refresh Rare 120Hz អាចទ្រទ្រង់បានទៅលើហ្គេម Kart Rider Rush+

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Nubia បានប្រកាសនូវស្មាតហ្វូនលេងហ្គេមស៊េរីថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Nubia Red Magic 5G។ ស្មាតហ្វូននេះមានលក្ខណៈសម្បត្តិយ៉ាងខ្លាំងក្លា ហើយនេះ គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងពិភពលោកដែលមានរ៉េមទំហំ 16GB ។ នៅពេលនេះ ក្រុមហ៊ុនបានបង្ហាញនូវស្មាតហ្វូន Red Magic 5G ដែលជា ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោក ដែលមានការទ្រទ្រង់ទៅលើកម្រិតអេក្រង់ 120Hz frame rate សម្រាប់លេងហ្គេម KartRider Rush+ បានយ៉ាងរលូន។ គួរបញ្ជាក់ថា ហ្គេមនេះ គឺដំណើរការសម្រាប់តែទីផ្សារនៅក្នុងប្រទេសចិនប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

KartRider Rush+ គឺជាហ្គេមមួយដែលទើបតែបង្ហាញខ្លួននៅក្នុងប៉ុន្មានខែនេះ ហើយវាក៏មានភ្ជាប់ជាមួយនឹង Game Mode ជាច្រើនផងដែរ។ ហ្គេមនេះ ប្រកាសអោយដំណើរការមុនគេនៅក្នុងប្រទេសចិន។ ស្មាតហ្វូន Red Magic 5G មិនមែនជាស្មាតហ្វូនដំបូងបំផុត ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 120Hz នោះទេ ប៉ុន្តែវាមានការទ្រទ្រង់ទៅលើ KartRider Rush+ ដែលមានការប្រើប្រាស់នូវ Frame rate ខ្ពស់។ ស្មាតហ្វូនជាច្រើនទៀត ដូចជាស្មាតហ្វូនASUS ROG Phone 2 និង Samsung Galaxy S20 ក៏មានការទ្រទ្រង់ទៅលើកម្រិតអេក្រង់ 120Hz ផងដែរ តែមិនដឹងថា អាចនឹងលេងហ្គេមនេះ បានរលូន ឬយ៉ាងណានោះទេ។

ស្មាតហ្វូន Nubia Red Magic 5G នេះ មានអេក្រង់ 6.65-inch 144Hz AMOLED និងបន្ទះឈីប Snapdragon 865 រ៉េមទំហំ 16GB LPDDR5 RAM និងម៉េមូរីទំហំ 256GB UFS 3.0 storage ។ ស្មាតហ្វូននេះ ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G connectivity ហើយវាក៏មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 64MP Sony IMX686 primary sensor, 8MP ultra-wide shooter, និង 2MP macro។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 8MP។ ស្មាតហ្វូននេះដំណើរការនូវ Android 10 ថាមពលថ្មទំហំ 4,500mAh និងបច្ចេកវិទ្យា 55W fast charging technology ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន