no-alternative title

Strategy Analytics៖ ប្រាក់ចំណូលសម្រាប់អាជីកម្មបន្ទះឈីបស្មាតហ្វូនរបស់ Huawei នៅត្រីមាសទី 1 នេះ គឺឈរនៅលំដាប់ 2 បន្ទាប់ពី Qualcomm

យោងតាមរបាយការណ៍របស់ Strategy Analytics កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ប្រាក់ចំណេញសម្រាប់អាជីវកម្មបន្ទះឈីបស្មាតហ្វូននៅត្រីមាសទី 1 នេះ គឺមានការកើនឡើងចំនួន 6% ជាមួយនឹងចំនួនទឹកប្រាក់ចំនួន 4.7 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2020 នេះ។ នៅក្នុងរបាយការណ៍នេះ បានបង្ហាញថា ក្រុមហ៊ុន Qualcomm, Huawei HiSilicon, Apple, Samsung LSI និង MediaTek គឺជាក្រុមហ៊ុនផលិតបន្ទះឈីបកំពូលទាំង 5 ដែលក្រុមហ៊ុនទាំងនេះ គឺជាអ្នកផលិតនូវបន្ទះឈីបកំពូលរបស់សកលនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ។ ក្រុមហ៊ុន Qualcomm នៅតែមានចំណែកទីផ្សារដល់ទៅ 40% ខណៈដែលក្រុមហ៊ុន HiSilicon ជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹងចំណែកទីផ្សារ 20% ។ សម្រាប់ចំណាត់ថ្នាក់ទី 3 គឺក្រុមហ៊ុន Apple ដែលមានចំណែកទីផ្សារ 15%។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ក្រុមហ៊ុន Strategy Analytics បានអោយដឹងថា ក្រុមហ៊ុន Qualcomm គឺបានចាប់ផ្តើមនៅលើទីផ្សារបានយ៉ាងល្អជាមួយនឹងបន្ទះឈីប Snapdragon 865 SoC។ សម្រាប់បន្ទះឈីប Snapdragon 765/G SoC ថ្នាក់កណ្តាលរបស់វាក៏ធ្វើការបានយ៉ាងល្អផងដែរនៅលើទីផ្សារ។ បន្ទះឈីប 5G គឺបង្ហាញខ្លួនសម្រាប់ស្មាតហ្វូនជាច្រើនម៉ូឌែលពីក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ។ Strategy Analytics ធ្វើការប៉ាន់ស្មានថា នៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ បន្ទះឈីប 5G សម្រាប់ស្មាតហ្វូននេះ គឺមានច្រើនជាង 20% នៃបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm។ ក្រុមហ៊ុន Qualcomm គឺមានការប្រកួតប្រជែងយ៉ាងខ្លាំងទៅលើស្មាតហ្វូន 4G និង 5G នៅក្នុងត្រីមាសនេះ។

របាយការណ៍ដដែលបាននិយាយថា “ទោះបីជាវាមានការនាំចេញធ្លាក់ចុះក៏ដោយទៅលើស្មាតហ្វូនដោយសារតែមេរោគរាតត្បាត COVID-19 នោះ បន្ទះឈីប គឺមានការកើនឡើងយ៉ាងខ្លាំងដែលធ្វើអោយមានការកើនឡើងទៅលើតម្លៃនៃការលក់សម្រាប់បន្ទះឈីប 5G ផងដែរ។ ពេលនេះ សម្រាប់ទីផ្សារបន្ទះឈីប 4G ក៏មានការផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យា 5G ផងដែរ។ យ៉ាងណាមិញ សម្រាប់បច្ចេកវិទ្យា 4G គឺដំណើរការយ៉ាងល្អនៅក្នុងស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូនថ្នាក់ទាប។” នៅក្នុងការបញ្ជាក់របស់ Strategy Analytics នោះ ក្រុមហ៊ុនផលិតនូវបន្ទះឈីបទាំងអស់ពេលនេះគឺផ្តោតទៅលើបន្ទះឈីប 5G។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បន្ទះឈីប 5G នឹងធ្វើអោយមានការកើនឡើងទៅលើប្រាក់ចំណេញនៅក្នុងឆមាសទី 2 ឆ្នាំ 2020 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន