no-alternative title

Honor MagicBook ដែលប្រើប្រាស់នូវបន្ទះឈីប AMD Ryzen នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែកក្កដាខាងមុខនេះ

កាលពីខែឧសភាកន្លងទៅនេះ អ្នកទម្លាយព័ត៌មានម្នាក់ បានទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់កុំព្យូទ័រស៊េរីថ្មី Huawei Honor MagicBook ដែលសមាជិកថ្មីនេះ ត្រូវបានគេដឹងថា នឹងប្រើប្រាស់នូវបន្ទះឈីប AMD Ryzen 7 (4800H) ដែលមានភ្ជាប់ជាមួយនឹងព័ត៌មានលម្អិតជាច្រើនទៀតផងដែរ។ តាមការបញ្ជាក់របស់អ្នកប្រើប្រាស់នៅលើ Weibo ម្នាក់ បានបញ្ជាក់ថា កុំព្យូទ័រ  Honor MagicBook AMD Ryzen Edition នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 16 ខែកក្កដាខាងមុខនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយព័ត៌មានរូបនេះ ក៏បានចែករំលែកនូវរូបភាពរបស់កុំព្យូទ័រថ្មីនេះ ដោយបានបញ្ជាក់ថា សមាជិកថ្មីនេះ នឹងមានមុខងារ “A+ Productivity” ផងដែរ។ សម្រាប់អ្នកប្រើប្រាស់ទូទៅ នៅមិនទាន់ដឹងថា មុខងារនេះ គឺសម្រាប់អ្វីនោះទេ គ្រាន់តែដឹងៗថា វាត្រូវបានគេភ្ជាប់មកសម្រាប់ពង្រឹងទៅលើផ្នែក Hardware របស់កុំព្យូទ័រនេះប៉ុណ្ណោះ។ នៅក្នុងរូបភាពនេះ គឺមានការបង្ហាញអំពីការឌីស្សាញរូបរាងរបស់កុំព្យូទ័រ MagicBook Ryzen edition ផងដែរ។ ម៉ាស៊ីនេះ មានតួខ្លួនស្តើង និងមានការប្រើប្រាស់នូវបន្ទះឈីប Ryzen 4000 Series ដែលធ្លាប់បានប្រើប្រាស់នៅលើកុំព្យូទ័រ Honor MagicBook 14./15 និង  MagicBook Pro ផងដែរ។ 

អ្នកទម្លាយព័ត៌មានដដែលនេះ ក៏មានទម្លាយកាលពីពេលមុននេះថា វាគឺជាបន្ទះឈីប AMD Ryzen 7 4800H។ បន្ទះឈីបនេះគឺនឹងប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 16GB ហើយវាក៏នឹងប្រើប្រាស់នូវ Western Digital PC SN720 NVMe SSD ផងដែរ។ សម្រាប់កុំព្យូទ័រ MagicBook នេះ មិនមែនផ្តោតទៅលើការលេងហ្គេមនោះទេ ប៉ុន្តែវានឹងមានការប្រើប្រាស់ជាមួយនឹងមុខងារ Radeon RX Vega GPU  ដែលល្អក្នុងការប្រើប្រាស់ផងដែរ។ ក្រុមហ៊ុន Honor ត្រូវបានគេនិយាយថា គួរតែប្រកាសបង្ហាញនូវកុំព្យូទ័រដែលផ្តោតទៅលើការលេងហ្គេមនៅក្នុងសន្និសីទនាពេលខាងមុខនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន