no-alternative title

ក្រុមហ៊ុន Canon បង្ហាញនូវ Super-Telephoto L Zoom Lens ដំបូងបំផុតសម្រាប់កាមេរ៉ាប្រភេទ RF System

ថ្មីៗនេះ ក្រុមហ៊ុន Canon បានបង្ហាញនូវ super-telephoto L zoom lensដំបូងបំផុតដែលមានឈ្មោះហៅថា RF100-500mm f/4.5-7.1L IS USM សម្រាប់កាមេរ៉ា R-series full-frame mirrorless របស់ខ្លួន។ សម្រាប់ lens ថ្មីនេះ អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថត focal length 500mm ។ សម្រាប់ RF100-500mm f/4.5-7.1L IS USM នេះគឺជា RF version របស់ EF100-400mm f/4.5-5.6L IS II USM lens ហើយវាមានកម្មវិធីជាច្រើនសម្រាប់ធ្វើការជ្រើសរើសនៅក្នុងការថតដូចជាកីឡា ការថតនៅក្នុងព្រៃ ការថតទេសភាព និងការថតរូបភាពកាសែតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Edwin Teoh ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Canon នៅក្នុងប្រទេសសិង្ហបុរី បាននិយាយថា “នៅក្នុងការវិវត្តន៍នៃ EF100-400mm f/4.5-5.6L IS II USM lens នេះ RF100-500mm f/4.5-7.1L IS USM គឺមានការពង្រឹងទៅលើប្រភេទ R និង RF តាមរយៈការបន្ថែមនូវមុខងារ super telephoto ។ វាក៏មានការភ្ជាប់ជាមួយនឹង Extender RF 1.4x និង Extender RF 2x ថែមទៀត។”

បើទោះបីជាវាមានទំហំដូចទៅនឹង EF100-400mm f/4.5-5.6L IS II USM lensនោះ RF100-500mm f/4.5-7.1L IS USM នេះគឺមានទម្ងន់ស្រាលជាងមុនដល់ទៅ 15% និងការបន្ថែមកម្រិត 100mm ។ ជាមួយនឹង 5x zoom ratioនោះ RF100-500mm f/4.5-7.1L IS USM  នេះមានកម្រិត medium telephoto (100mm) ទៅកាន់ super-telephoto range (500mm)។

RF100-500mm f/4.5-7.1L IS USM នេះគឺអាចដំណើរការបានយ៉ាងល្អនៅក្នុងស្ថានភាពផ្សេងៗគ្នាដូចជាការថតនៅក្រោមពន្លឺព្រះអាទិត្យក៏រូបភាពនៅតែល្អបំផុត។ RF100-500mm f/4.5-7.1L IS USM នេះគឺមានរចនាសម្ព័ន្ធ Optical Image Stabiliserរបស់ក្រុមហ៊ុន Canon ដែលប្រើប្រាស់នូវ Dual Sensing IS ថែមទៀតផង។ សម្រាប់ lens នេះគឺមានភ្ជាប់ជាមួយនឹង stabiliser mode ចំនួន ៣ សម្រាប់ធ្វើការប្រើប្រាស់នូវ IS Modes ចំនួន ៣ គឺ៖

IS mode 1 សម្រាប់ stationary subjects

IS mode 2 សម្រាប់ panning shots និង IS mode 

3 សម្រាប់ Subjects ដែលមានចលនា

កាមេរ៉ា Canon EOS R5 និង EOS R6 នេះ គឺមានភ្ជាប់ជាមួយនឹង 5-axis image stabilization ផងដែរ។ កាមេរ៉ានេះ គឺប្រើប្រាស់ជាមួយនឹង RF100-500mm f/4.5-7.1L IS USM ដែលមានកម្រិតដល់ទៅ 500mm focal length ផងដែរ។ វាក៏មានការភ្ជាប់មកជាមួយនឹង Nano Ultrasonic Motors (USM) ដែលជួយទៅលើកម្រិត autofocus (AF)  លឿនជាងមុនថែមទៀត។

សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់ទៅលើ RF100-500mm f/4.5-7.1L IS USM នេះ នឹងបញ្ជាក់នៅពេលក្រោយ។ សម្រាប់ Extender RF 1.4x និង Extender RF 2x នឹងអាចរកទិញបានចាប់ពីថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2020 នេះជាមួយនឹងតម្លៃ $829 និង $1,000 រៀងគ្នា៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន