no-alternative title

ក្រុមហ៊ុន Asus បានផ្ញើនូវលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ ROG Phone 3 ហើយ គឺនឹងបង្ហាញខ្លួននៅថ្ងៃទី 22 ខែកក្កដាខាងមុខនេះ

កាលពីខែមុននេះ ក្រុមហ៊ុន Asus បញ្ជាក់ថា ខ្លួននឹងបង្ហាញនូវស្មាតហ្វូនលេងហ្គេម ROG Phone 3 នៅក្នុងខែកក្កដាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ នៅមិនទាន់ប្រកាសចេញនូវកាលបរិច្ឆេទជាក់លាក់នៃការប្រកាសបង្ហាញស្មាតហ្វូននេះទេ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ បានអោយដឹងថា ក្រុមហ៊ុន Asus ពេលនេះក៏ផ្ញើនូវលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍ ROG Phone 3។ នៅក្នុងលិខិតអញ្ជើញនេះ មានការបញ្ជាក់នេះ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ២២ ខែកក្កដាខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍នៃការប្រកាសចេញនូវស្មាតហ្វូន ASUS ROG Phone 3 “ROG 2020 Game Changer” នេះ នឹងធ្វើឡើងនៅ តៃវ៉ាន់ ទីក្រុង Milan និងទីក្រុងញ៉ូវយ៉ក។ ព្រឹត្តិការណ៍នៃការប្រកាសអនឡាញនេះ នឹងធ្វើឡើងនៅថ្ងៃទី 11pm នៅតៃវ៉ាន់។ វាត្រូវនឹងម៉ោង 5:00 pm នៅក្នុងទីក្រុង Milan និងម៉ោង 11 am នៅក្នុងទីក្រុងញ៉ូវយ៉ក។ លក្ខណៈសម្បត្តិជាច្រើន និងរូបភាពរបស់ស្មាតហ្វូននេះក៏មានការបែកធ្លាយនៅលើ TENAA ផងដែរ។ តាមការបញ្ជាក់របស់ TENAA ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 5800 mAh ។ វាមានបច្ចេកវិទ្យាសាកថ្ម 30W charger ។បន្ថែមពីនេះទៀត វាមានទម្ងន់ 240g ។

ស្មាតហ្វូនលេងហ្គេម Asus ROG Gaming Phone 3 មើលទៅគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូនលេងហ្គេមជំនាន់មុននេះផងដែរ។ អ្វីដែលប្លែកនោះគឺផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានកាមេរ៉ា ៣ គ្រាប់។ វាមានកាមេរ៉ាគោលទំហំ 64MP ។ស្មាតហ្វូន Asus ROG Gaming Phone 3 មាន CPU ដែលមានល្បឿន 3.091GHz ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 865 SoC ។  ស្មាតហ្វូន ROG Gaming Phone 3 មានអេក្រង់ទំហំ 6.59-inch ជាមួយនឹងកម្រិតភាពច្បាស់ 2340×1080 រ៉េមទំហំ 16GB RAM + 512GB storage កាមេរ៉ាខាងមុខទំហំ 13MP selfie និងវិមាត្រ 171 × 78 × 9.85 mm ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន