no-alternative title

Huawei បានស្នើសុំនូវស្លាកពាណិជ្ជកម្ម MateStation សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Mate 40 Series ជំនាន់ថ្មីរបស់ខ្លួន

នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានធ្វើការចុះបញ្ជីទៅលើស្លាកសញ្ញាពាណិជ្ជកម្មជាច្រើន។ យើងបានឃើញនូវស្លាកសញ្ញាពាណិជ្ជកម្ម “Mate V” និង “Ark Compiler” រួចមកហើយ។ ពេលនេះ មានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា ក្រុមហ៊ុន Huawei បានស្នើសុំនូវស្លាកពាណិជ្ជកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា MateStation ទៅកាន់ស្ថាប័ន INDECOPI កាលពីថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2020 នេះ នៅក្នុងទីក្រុងប៉េរ៉ូ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការប៉ាន់ស្មាននោះ ស្លាកពាណិជ្ជកម្មថ្មីនេះ នឹងប្រើប្រាស់ជា Dock Accessory ដែលស្រដៀងគ្នាទៅនឹង DeX របស់ក្រុមហ៊ុន Samsung ផងដែរ។ នៅក្នុងស្លាកសញ្ញាពាណិជ្ជកម្មថ្មីនេះ សម្រាប់ឧបករណ៍ Huawei MateStation គួរតែជា Accessory សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Mate 40 series ឬ Mate V ។សម្រាប់ស្មាតហ្វូន Huawei Mate 20 series មានភ្ជាប់ជាមួយនឹង EMUI computer mode ផងដែរ។ សម្រាប់មុខងារនេះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការតភ្ជាប់ជាមួយនឹង mouse, keyboard និងឧបករណ៍ជាច្រើនទៀត។ បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការបញ្ចូនទិន្នន័យតាមរយៈ U Disk ឬ media ផ្សេងទៀតក៏បានដែរ។

របាយការណ៍ជាច្រើនបានបញ្ជាក់ថា ស្មាតហ្វូន Huawei Mate 40 Series នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 1000 ឬ 1020 processor (5nm)។ បន្ទះឈីបនេះ គឺមានការពង្រឹងកាន់តែប្រសើរជាងមុនដល់ទៅ 50% បើធៀបជាមួយនឹងបន្ទះឈីប  Kirin 990 SoC ។ ប្រសិនបើស្មាតហ្វូននេះពិតជាប្រើប្រាស់ជាមួយនឹង  Huawei MateStation នោះ វានឹងផ្តល់អោយអ្នកប្រើប្រាស់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យនៅលើ Desktop ជាក់ជាមិនខាន។ វានៅមិនទាន់ច្បាស់នោះទេថា  Huawei MateStation នេះនឹងមកជាមួយនឹងស្មាតហ្វូន Mate 40 series នោះ។

ស្មាតហ្វូន HUAWEI MATE 40 SERIES នេះនឹងមានអេក្រង់កម្រិត  90Hz ។ វាមានជម្រើសពីរគឺ  90Hz និង 120Hz ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺផ្តោតខ្លាំងទៅលើកម្រិតថាមពលថ្មរបស់វាដូចនេះ ក្រុមហ៊ុនទំនងជាជ្រើសរើសនូវអេក្រង់កម្រិត 90Hz ប៉ុណ្ណោះ។ តាមការបញ្ជាក់របស់ @MobileWaferDarren ក្រុមហ៊ុន  Huawei អាចនឹងត្រូវការបន្ទះឈីប  5nm, 7nm, 16nm និង 28nm  mobile chips ។ វាក៏ត្រូវការបន្ទះឈីប TWS headset Bluetooth chip ដែលធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន HiSiliconផងដែរ។ សម្រាប់ឈីបទាំងនេះនឹងអាចប្រើប្រាស់បាននៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។សម្រាប់របាយការណ៍ជាច្រើនកាលពីពេលមុននេះ ស្មាតហ្វូន  Mate 40 Series នឹងប្រើប្រាស់នូវបន្ទះឈីប Kirin processor 5nm ។ បន្ទះឈីបនេះ គឺមានការបញ្ចូលគ្នារវាង  Cortex A77 ឬ  A78 CPU architecture + Mali G77/G78 GPU architecture ។ ការបញ្ចូលគ្នានេះគឺធ្វើការពង្រឹងល្បឿននៃការប្រើប្រាស់កាន់តែអស្ចារ្យថែមទៀតនៅលើអេក្រង់កម្រិត 120Hz ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន