no-alternative title

Huawei Mate 40 Series ត្រូវបានគេថាទម្លាយថា មានអេក្រង់ OLED គែមកោង នឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង

យោងតាមព័ត៌មានថ្មី បាននិយាយថា ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន Mate 40 series នៅក្នុងខែកញ្ញា ឬខែតុលាខាងមុខនេះហើយ។ ស្មាតហ្វូននេះ នឹងមានប្រភេទម៉ូឌែល  Mate 40 និង Huawei Mate 40 Pro ។ ស្មាតហ្វូន Huawei Mate 40 Pro នេះ នឹងមានអេក្រង់ទឹកធ្លាក់គែមកោងថែមទៀតផង។ សម្រាប់ស្មាតហ្វូន Huawei Mate 40 នេះ គឺមានអេក្រង់រាបស្មើ។ នៅក្នុងការបែកធ្លាយថ្មីនេះមានការទម្លាយថា ស្មាតហ្វូន  Huawei Mate 40 នឹងមានអេក្រង់គែមកោងផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយព័ត៌មាននៅក្នុងប្រទេសចិន បានចែករំលែកនូវរូបភាពនៃអេក្រង់ការពារ ដែលមានការឌីស្សាញសម្រាប់ស្មាតហ្វូន Huawei Mate 40 ផងដែរ។ រូបភាពនេះ មានការបង្ហាញថា ស្មាតហ្វូននេះ មានអេក្រង់គែមកោងពីគែមខាងឆ្វេងទៅកាន់គែមខាងស្តាំរបស់វា។ តាមការបញ្ជាក់របស់អ្នកទម្លាយនេះ អេក្រង់របស់ស្មាតហ្វូន Huawei Mate 40 នេះ នឹងមានកោងដូចទៅនឹងអេក្រង់ទឹកធ្លាក់នោះទេ។ សម្រាប់អេក្រង់គែមកោងរបស់វានឹងដូចទៅនឹងស្មាតហ្វូន Honor 30 Pro ដែលមានអេក្រង់ទំហំ  6.57-inch OLED ។

សម្រាប់ទំហំពិតប្រាកដរបស់អេក្រង់នៃស្មាតហ្វូនMate 40 នេះ នៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូននេះ មានអេក្រង់ OLED ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់កម្រិតដល់ទៅ 90Hz refresh rate ។ ស្មាតហ្វូន Mate 40 និង Mate 40 pro នឹងមានបន្ទះឈីប 5nm Kirin 1000 ( ឬ Kirin 1020) chipset ។

ស្មាតហ្វូន Huawei Mate 40 series នេះ នឹងមានកាមេរ៉ាគោលទំហំ 108-megapixel និងមានមុខងារ 3D Face Recognition ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន Mate 40 Pro នេះផងដែរ។ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ចាក់ថា ក្រុមហ៊ុន Huawei អាចនឹងបង្ហាញនូវ  Huawei MateStation Dock សម្រាប់ស្មាតហ្វូន Mate 40 series ផងដែរ។ ស្មាតហ្វូន  Mate 40 និង Mate 40 Pro ប្រហែលជាទ្រទ្រង់ទៅលើបច្ចេកវិទ្យា 66W fast charging ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន