no-alternative title

Sony A7S III នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ ដោយបាននាំជាមួយនឹងមុខងារវីដេអូថ្មីៗ កាន់តែអស្ចារ្យជាងមុន

មេរ៉ា Sony A7S III ដែលមានការទន្ទឹងរង់ចាំជាយូរមកហើយនោះ គឺជាជំនាន់ថ្មីរបស់កាមេរ៉ា A7S II full-frame ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Sony ទម្លាយនៅក្នុងបទសម្ភាសន៍មួយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង DPReview នោះ លោក Kenji Tanaka អនុប្រធានរបស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់អាជីវកម្ម Sony Imaging Business និយាយថា “ខ្ញុំអាចបញ្ជាក់បានថា ជំនាន់ថ្មីរបស់កាមេរ៉ា Alpha 7S II នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ ឬនៅចុងរដូវក្តៅនេះ។  នៅក្នុងពេលនេះ យើងគឺផ្តោតទៅលើការប្រកាសបង្ហាញនូវកាមេរ៉ាថ្មី ហើយវាក៏មានការឌីស្សាញឡើងវិញទៅលើប្រព័ន្ធទាំងមូលផងដែររួមមានទាំង Image Sensor ផងដែរ។ អ្វីគ្រប់យ៉ាងគឺថ្មី។” 

ពាក្យចចាមអារ៉ាមជាច្រើនអំពីជំនាន់ថ្មីនៃកាមេរ៉ា Sony A7S II នេះ គឺមានការពង្រឹងកាន់តែប្រសើរផងដែរ។ សម្រាប់ Sony A7S III អាចនឹងបង្ហាញខ្លួនប្រហាក់ប្រហែលទៅនឹងថ្ងៃបង្ហាញនូវកាមេរ៉ា Canon EOS R5 ផងដែរ។ សម្រាប់កាមេរ៉ាថ្មីនេះគឺមានការនាំយកនូវមុខងារវីដេអូជាច្រើនកាន់តែសម្បូរបែប។ សម្រាប់ពាក្យថា ‘S’ គឺជាពាក្យថា ‘sensitivity’ ឬ ‘supreme’ ដែលបង្ហាញថាវាមានកម្រិតគុណភាពខ្ពស់ទៅលើគុណភាពរូបភាពកាន់តែល្អជាងមុន។ កាមេរ៉ា Sony A7S III នេះ អាចនឹងមានមុខងារ Raw video capture និងការពង្រឹងទៅលើថាមពលថ្មផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន