no-alternative title

realme ទំនងជានឹងប្រកាសចេញបច្ចេកវិទ្យាសាកថ្មលឿនកម្រិត 120W Ultra Dart Fast Charging របស់ខ្លួននៅក្នុងខែនេះហើយ

បច្ចុប្បន្ននេះ បច្ចេកវិទ្យាសាកថ្មីកម្រិត 65W SuperVOOC Flash Charging របស់ក្រុមហ៊ុន OPPO ត្រូវបានគេបញ្ជាក់ថា គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលមានសមត្ថភាពសាកថ្មលឿនបំផុត ហើយពេលនេះ បច្ចេកវិទ្យានេះ អាចធ្វើពាណិជ្ជកម្មនៅលើទីផ្សារបានហើយ។ បើតាមដឹងនោះ បច្ចេកវិទ្យាដដែលនេះ ក៏ប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរបស់ realme ដែរ ពីព្រោះថា ស្មាតហ្វូន  Ace2 និង Reno4 series ដែលប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមិថុនានៅក្នុងប្រទេសចិនក៏បានប្រើប្រាស់បច្ចេកវិទ្យានេះដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព័ត៌មានចុងក្រោយដែលមានការចែករំលែកចេញពីអ្នកទម្លាយព័ត៌មាន Ishan Agarwal គឺមានការបង្ហាញថា ក្រុមហ៊ុន realme កំពុងតែធ្វើការនៅលើដំណោះស្រាយនៃបច្ចេកវិទ្យា 100W+ fast charging ផងដែរ។ បច្ចេកវិទ្យានេះ គឺនឹងប្រកាសបង្ហាញនៅក្នុងខែនេះ។ សម្រាប់បច្ចេកវិទ្យា 65W fast charging របស់ក្រុមហ៊ុន realme នេះ គឺមានឈ្មោះហៅថា SuperDart ប៉ុន្តែបច្ចេកវិទ្យា 100W+ rapid charging ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាបច្ចេកវិទ្យា Ultra Dart។ អ្នកទម្លាយនេះ បានបង្ហាញថា គឺមានសមត្ថភាព អាចធ្វើការបញ្ចូលថាមពលថ្ម 1 ភាគ 3 របស់ថាមពលថ្មទំហំ 4,000mAh នៅក្នុងរយៈពេល 3 នាទីប៉ុណ្ណោះ។

នៅក្នុងរូបភាពដែលមានការទម្លាយខាងលើនេះ គឺមានការបង្ហាញថា ថាមពលថ្មទំហំ  4,000mAh អាចធ្វើការបញ្ចូលនៅក្នុងពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ។ សម្រាប់ថាមពលថ្ម “11660mA” អាចនឹងសក្តិសមក្នុងការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា  120W charging នេះ។ សូមជំរាវថា កាលពីខែមុននេះ សម្រាប់ 120W charger របស់ក្រុមហ៊ុន Xiaomi ក៏ត្រូវបានគេប្រទះឃើញនៅក្នុងវិញ្ញាបនបត្រ 3C ផងដែរ។ សម្រាប់ Charger នេះ គឺមានលេខម៉ូឌែល  MDY-12-ED ហើយវាក៏មានការទម្លាយនៅក្នុងវីដេអូបែកធ្លាយមួយផងដែរ។

ប្រភពដែលអាចទុកចិត្តបានរបស់ចិន បានទម្លាយថា ក្រុមហ៊ុន Xiaomi អាចនឹងក្លាយជាម៉ាកយីហោដំបូងគេដែលនឹងបង្ហាញនូវស្មាតហ្វូនដែលមានដំណោះស្រាយនៃបច្ចេកវិទ្យា 100W+ Charging នេះ។ ជាមួយគ្នានេះ កាលខែមិថុនាឆ្នាំមុននេះ ក្រុមហ៊ុន vivo ក៏ប្រកាសចេញនូវបច្ចេកវិទ្យាសាកបញ្ចូលភ្លើង 120W Super FlashCharge ដែលបញ្ចូលថាមពលថ្ម 4,000mAh នៅក្នុងពេលតែ 13 នាទីប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន