no-alternative title

នៅថ្ងៃនេះ ASUS ROG Phone 3 ទទួលបាននូវវិញ្ញាបនបត្រ NCC ហើយ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួនជាផ្លូវការឆាប់ៗខាងមុខនេះ

ក្រុមហ៊ុន Asus គឺធ្វើបានយ៉ាងល្អមែនទែននៅពេលដែលក្រុមហ៊ុននេះប្រឡូកនៅក្នុងស្មាតហ្វូនលេងហ្គេមនោះ។ សម្រាប់វត្តមានរបស់ស្មាតហ្វូន Asus ROG គឺល្អនៅក្នុងការប្រើប្រាស់សម្រាប់ Mainstream នៅលើអ៊ីនធឺរណិត។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់នេះ គឺគឺមានស្មាតហ្វូនហ្គេមីងជំនាន់ទី 3 របស់ខ្លួនហើយ នោះគឺជាស្មាតហ្វូន ASUS ROG Gaming Phone 3។ ក្រុមហ៊ុននេះ ក៏បានធ្វើការសហការយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុន Tencent Games នៅក្នុងការអភិវឌ្ឍន៍ស្មាតហ្វូនហ្គេមីង ASUS ROG Gaming Phone 3 នេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងព័ត៌មានផ្លូវការនេះ ស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកក្កដានេះ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះមានការបង្ហាញថា ស្មាតហ្វូននេះពេលនេះគឺមានវិញ្ញាបនបត្រ NCC នៅក្នុងតៃវ៉ាន់។ វាមានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងខែនេះ។ នៅក្នុងវិញ្ញាបនបត្រ NCC នេះមាការបង្ហាញអំពីម៉ូឌែល ASUS ROG Gaming Phone 3 ដែលមានលេខកូដ ASUS_I003D ។ វាមានការបង្ហាញថា ស្មាតហ្វូននេះ គឺមាន 30W charger, 6000 mAh និងម៉េមូរីទំហំ 512GB។

ថ្មីៗនេះ ស្មាតហ្វូន ROG Gaming Phone 3 ក៏បង្ហាញខ្លួននៅលើ database របស់ TENAA ផងដែរ។ តាមការបញ្ជាក់របស់ TENAA នេះ ស្មាតហ្វូននេះ គឺមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 5800mAh មានភ្ជាប់នូវបច្ចេកវិទ្យាសាកថ្មកម្រិត 30W Charger និងមានទម្ងន់ 240 ក្រាម។ សម្រាប់រូបរាងរបស់ស្មាតហ្វូន Asus ROG Gaming Phone 3 នេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូនម៉ូឌែលជំនាន់មុនដែរ គឺមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ គឺមានទំហំ  64MP។ សម្រាប់ CPU របស់ស្មាតហ្វូន Asus ROG Gaming Phone 3 នេះគឺ 3.091GHz។ បន្ទះឈីបនេះ អាចជា Snapdragon 865 SoC។ ស្មាតហ្វូន ROG Gaming Phone 3 នេះ មានអេក្រង់ទំហំ 6.59 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 2340×1080 រ៉េមទំហំ 16GB+ 512GB កាមេរ៉ាខាងមុខទំហំ 13MP selfie និងវិមាត្រ 171×78×9.85មម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន