no-alternative title

បែកធ្លាយតម្លៃរបស់ស្មាតហ្វូន Galaxy Note 20 Series នៅតាមហាងនានាក្នុងប្រទេសវៀតណាមនៅមុនពេលសម្ពោធជាផ្លូវការនៅថ្ងៃ 5 ខែសីហា

នៅពេលនេះ គឺជាវេលាមួយនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន នឹងប្រកាសចេញនូវស្មាតហ្វូន Flagship របស់ពួកគេហើយខណៈក្រុមហ៊ុន Samsung ក៏និងបង្ហាញនូវស្មាតហ្វូន Galaxy Note 20 series របស់ខ្លួននៅក្នុងដើមខែសីហានេះដែរ ។ សម្រាប់កាលបរិច្ឆេទ ដែលយើងនឹងឃើញនូវវត្តមានរបស់ស្មាតហ្វូន Samsung Flagship នេះ គឺនៅថ្ងៃទី 5 ខែសីហា នៅវេលាម៉ោង 10 ព្រឹក។ យើងបានឃើញនូវការបែកធ្លាយនូវការឌីស្សាញជាច្រើនរបស់ស្មាតហ្វូននេះផងដែរ។ នៅមុនការប្រកាសនេះ ក្រុមហ៊ុនលក់រាយរបស់វៀតណាម ក៏បានបង្ហាញនូវតម្លៃលក់ស្មាតហ្វូន Galaxy Note 20 series ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងបញ្ជីនៃការលក់រាយនេះ គឺមានស្មាតហ្វូនចំនួន 33 នោះគឺ  Samsung Galaxy Note 20, Note 20 Ultra (LTE version) និង Note 20 Ultra 5G ។សម្រាប់ស្មាតហ្វូន Samsung Galaxy Note 20 នេះគឺមានតម្លៃ 22,990,000 VND ឬប្រហែលជា 1000 ដុល្លារ។ សម្រាប់ស្មាតហ្វូនប្រភេទ Ultra មានពីរប្រភេទទៀតនោះគឺ LTE និង 5G ។ ស្មាតហ្វូន  Note 20 Ultra LTE នេះ មានតម្លៃ 25,990,000 VND ឬ $1121 ។ ស្មាតហ្វូនម៉ូឌែល Note 20 Ultra 5G នេះគឺមានតម្លៃ  29,990,000 VND ឬ $1300 ។ ពេលនេះ យើងនឹងធ្វើការប្រៀបធៀបទៅលើតម្លៃរបស់ស្មាតហ្វូន Galaxy S20 series ។ សម្រាប់ស្មាតហ្វូន  Galaxy Note 20 (LTE) នេះ គឺមានតម្លៃស្រដៀងគ្នាទៅនឹងស្មាតហ្វូន S20 ។ ខណៈពេលដែលស្មាតហ្វូន Note 20 Ultra 5G នឹងមានតម្លៃថោកជាងស្មាតហ្វូន  S20 Ultra ។ 

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 6.9 inches 1440 x 3200-pixel ។សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះគឺមានទំហំ 108-megapixel sensor, 13-megapixel, 12-megapixel sensors ។សម្រាប់កាមេរ៉ាខាងមុខនោះគឺមានទំហំ 40-megapixel ។ ស្មាតហ្វូននេះមានបន្ទះឈីប  Exynos 992 ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4500 mAH និង ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌  Mint Green, Bronze Gold និង Grey ។ សម្រាប់ស្មាតហ្វូន Note 20 Ultra នេះគឺមានពណ៌ Milky Black, White crystal, Gold bronze ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន