no-alternative title

TSMC បានដាក់សំណើរសារជាថ្មីទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្នើរសុំបន្តការផ្គត់ផ្គង់សមាសភាគទៅអោយ Huawei ព្រោះថាខ្លួនមិនចង់បាត់អតិថិជនដ៏សំខាន់នេះឡើយ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិន និងជាក្រុមហ៊ុនផលិតស្មាតហ្វូន ដែលកំពុងនាំមុខគេក្នុងពិភពលោក Huawei បានបន្តស្ថិតនៅក្នុងបញ្ចីខ្មៅ ដែលមិនមិនអោយធ្វើការរកស៊ីជួញដូរជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ក្នុងសហរដ្ឋអាមេរិក។ ដោយកាលពីដើមឆ្នាំមុនសហរដ្ឋអាមេរិក បានចេញសារាចរណ៍ហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ ហើយផលប៉ះពាល់សំខាន់ពីការហាមឃាត់លើក្រុមហ៊ុន Huawei គឺធ្វើអោយរាលផលិតស្មាតហ្វូន និងឧបករណ៍ជាច្រើនទៀតរបស់ក្រុមហ៊ុនចិនមួយនេះ មិនអាចប្រើប្រាស់សេវាកម្មទូរស័ព្ទចល័ត Google (GMS) បាន ។ 

នេះមានន័យថា រាល់ស្មាតហ្វូន ឬថេបប្លែតរបស់ Huawei មិនមានសេវាកម្មដូចជា Gmail, Google Map,Youtube, Facebook, PlayStore និងជាសេវាកម្មកំសាន្តច្រើនទៀត។ ប៉ុន្តែទោះជាយ៉ាងណាក្រុមហ៊ុននេះក៏នៅតែអាចប្រើប្រតិបត្តិការ Google Android បានធម្មតាដែលជាលក្ខណៈ Open-source Android System។ ហើយដោយសារតែមិនអាចប្រើប្រាស់សេវាកម្ម GMS បានទើបបណ្តាអោយការចេញលក់ស្មាតហ្វូនរបស់ Huawei នៅលើទីផ្សារក្រៅពីប្រទេសចិន រងផលប៉ះពាល់។ បើទោះបីជាជូបបញ្ហាប្រឈមបែបនេះក្តីប៉ុន្តែការលក់ទូរស័ព្ទស្មាតហ្វូនរបស់ Huawei នៅតែបន្តកើនឡើងជានិច្ច។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅក្នុងឆ្នាំ 2019 ក្រុមហ៊ុនចិនមួយនេះ បានចេញលក់ស្មាតហ្វូនរបស់ខ្លួននៅលើទីផ្សារសរុបដល់ទៅ 240 លានគ្រឿង ដែលតួរលេខថ្មីនេះ បង្ហាញថាមានការកើនឡើងខ្ពស់។ ជាងនេះទៅទៀតកាលពីខែមេសា និងឧសភា ឆ្នាំ 2020 តួរលេខជាច្រើន បានបង្ហាញថាក្រុមហ៊ុន Huawei បានទាញទម្លាក់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung ក្លាយទៅជាក្រុមហ៊ុនម៉ាកផលិតផលសា្មតហ្វូនលំដាប់លេខ 1 លើពិភពលោក។ ខណៈដែលមើលឃើញពីការរីកលូតលាស់ខ្លាំងនៃអាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei  សហរដ្ឋអាមេរិកបានបន្តដាក់បំរាមក្រុមហ៊ុនចិន មួយនេះបន្ថែមទៀត។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានអនុម័តច្បាប់ថ្មីមួយ ដែលបានចែងថាក្រុមហ៊ុនផលិតរបស់ចិន មិនអាចធ្វើអាជីវកម្មជាមួយក្រុមហ៊ុនណាមួយដែលប្រើបច្ចេកវិទ្យាអាមេរិចបានទេ។ ដែលច្បាប់ថ្មីនេះ បានផ្តោតសំខាន់ទៅលើការហាមឃាត់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បីល្បាញរបស់ពិភពលោក គឺ TSMC។ 

ក្រុមហ៊ុនផលិតបន្ទះឈីបជួរមុខគេមួយនេះ បានប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើន របស់អាមេរិក។ TSMC បានទទួលរ៉ាប់រងទៅលើការផលិតបន្ទះឈីប Kirin របស់ Huawei ហើយប្រសិនបើ TSMC មិនអាចទទួលយកការបញ្ជាទិញពី Huawei តទៅទៀតទេ ដោយសារតែការដាក់បំរាម វាគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ TSMC។ យោងតាមរបាយការណ៍ថ្មីៗនេះ TSMC បានសរសេរលិខិតស្នើរសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីអោយខ្លួនបានបន្តផ្គត់ផ្គង់ក្រុមហ៊ុន Huawei នៅកំឡុងពេលនៃការហាមឃាត់នេះ។ បើយោងតាមការហាមឃាត់ថ្មីក្រុមហ៊ុន TSMC ត្រូវទទួលបានអាជ្ញាប័ណ្ណមុនពេលដែលក្រុមហ៊ុននេះផ្គត់ផ្គង់សមាសភាគក្រុមហ៊ុន Huawei ។ 

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានចេញបំរាមហាមឃាត់បន្ថែមទៀតរយះពេល 120 ថ្ងៃបន្ទាប់ពីការប្រកាសដែលបន្តរហូតដល់ថ្ងៃទី 14 ក្នុងខែកក្កដា ហើយបន្ទាប់ពីថ្ងៃទី 14 ខែកក្កដាក្រុមហ៊ុននានា អាចដាក់ពាក្យសុំបន្តអាជ្ញាប័ណ្ណទៀតបាន។  យោងតាមរបាយការណ៍ថ្មីមួយបានអោយដឹងថា Huawei គឺជាក្រុមហ៊ុនសំខាន់លំដាប់ទីពីរបន្ទាប់ពី Apple ដែលផ្តល់ប្រាក់ចំណូលជិត 15% ដល់ក្រុមហ៊ុន TSMC។  នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុននាពេលថ្មីៗនេះ ប្រធានក្រុមហ៊ុន TSMC លោក Liu Deyin បាននិយាយថាប្រសិនបើ TSMC មិនអាចទទួលយកការបញ្ជាទិញរបស់ក្រុមហ៊ុន Huawei បានទេ បើទោះបីក្រុមហ៊ុនមានសមត្ថភាព ស្ថេរភាពទីផ្សារ ឬទីផ្សារទូរស័ព្ទចល័តក៏ដោយក៏មានអតិថិជនជាច្រើនដែលចង់បំពេញកន្លែងទំនេរនេះដែរ។ ទោះយ៉ាងណាលោកនៅតែសង្ឃឹមថា TSMC នឹងមិនបាត់បង់ក្រុមហ៊ុន Huawei ក្នុងនាមជាអតិថិជនដ៏សំខាន់របស់ខ្លួនឡើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន