no-alternative title

Huawei ចាប់ដៃជាមួយ BYD បញ្ចេញនូវរថយន្តដំបូងបំផុតដែលដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS

នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិចរបស់ចិន  BYD និងក្រុមហ៊ុនផលិតស្មាតហ្វូន Huawei បានប្រកាសចេញនូវរថយន្តដំបូងបំផុតជាច្រើនរបស់ខ្លួនរបស់ពិភព លោក ដែលនឹងមានប្រព័ន្ធ HiCar system។ សម្រាប់ប្រព័ន្ធថ្មីនេះ គឺមានការអភិវឌ្ឍដោយក្រុមហ៊ុន Huawei ហើយវាក៏ពឹងផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS ផងដែរ។

ប្រព័ន្ធ HiCar system ថ្មីនេះ គឺជាការតភ្ជាប់ដ៏ឆ្លាតវៃបំផុតដែលផ្អែកទៅលើប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Huawei នេះ។ ការប្រកាសចេញបនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី 12 ខែកក្កដាកន្លងទៅនេះ។ សម្រាប់រថយន្តអេឡិចត្រូនិច Flagship របស់ក្រុមហ៊ុន BYD ម៉ូដែល HAN នឹងក្លាយជារថយន្តដំបូងបំផុតដែលនឹងមាន OS ថ្មីនេះ នេះបើតាមការបញ្ជាក់របស់លោក Richard Yu ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ប្រភពខាងៈលើនេះ បានបន្តថា នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន Huawei ផ្តល់នូវដំណោះស្រាយទៅលើបច្ចេកវិទ្យា 5G សម្រាប់រថយន្ត។ ប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះ គឺទ្រទ្រង់ទៅលើ cross platform OS ថែមទៀតផង។ ប្រព័ន្ធ  HiCar system អាចដំណើរការនៅលើរថយន្តច្រើនជាង 120 របស់ក្រុមហ៊ុនផលិតរថយន្តច្រើនជាង 30 ផ្សេងគ្នាដែលក្នុងនោះមានដូចជាក្រុមហ៊ុន  Audi, BYD, GAC និង BAIC ជាដើម។ ប្រព័ន្ធថ្មីនេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការគ្រប់គ្រងទៅលើរថយន្តជាច្រើនរបស់ពួកគេជាមួយនឹងស្មាតហ្វូនបាន ការឆែកស្ថានភាពរបស់រថយន្តនៅក្នុងពេលវេលាជាក់ស្តែង និងជាច្រើនទៀត។

បន្ថែមពីនេះទៀតនោះ នៅក្នុងសន្និសិទកាលពីថ្ងៃអាទិត្យនេះ លោកនាយកប្រតិបត្តិជាន់ខ្ពស់នេះ ក៏បានទម្លាយចេញនូវប្រភេទថ្មីរបស់ស្មាតហ្វូន Huawei P40 នេះផងដែរ។ សម្រាប់ស្មាតហ្វូនថ្មីនេះ គឺមានឡូហ្គោនៅផ្នែកខាងក្រោយដែលមានប្រព័ន្ធ HiCar system និង BYD និងពាក្យថា  “Han” នៅគែមផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ។ ក្រៅពីរូបរាងខាងក្រៅនេះ លក្ខណៈខាងក្នុងរបស់ស្មាតហ្វូននេះគឺដូចគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន