no-alternative title

ពិតជាខ្លាំងមែន… Huawei អាចដណ្តើមដំណែងពី Samsung ក្លាយជាក្រុមហ៊ុនស្មាតហ្វូននាំមុខគេលើទីផ្សារពិភពលោកនៅត្រីមាសទី 2 ឆ្នាំ 2020 នេះ

Samsung គឺជាក្រុមហ៊ុនស្មាតហ្វូនដែលគ្រោងដំណែងលេខមួយសម្រាប់ទីផ្សារស្មាតហ្វូនសកលលោកអស់រយះពេលជាច្រើនឆ្នាំកន្លងមកហើយ។ ប៉ុន្តែពេលនេះដំណែងទីផ្សារស្មាតហ្វូនឈានមុខគេបានប្រែប្រួលសម្រាប់ត្រីមាសទីពីរ ឆ្នាំ 2020 នេះ។ បើយោងតាមរបាយការស្រាវជា្រវទីផ្សារស្មាតហ្វូនដែលចេញដោយក្រុមហ៊ុន Canalys បាននិយាយថា “ក្រុមហ៊ុន Huawei ទម្លាក់ក្រុមហ៊ុន Samsung បានក្លាយខ្លួនជាក្រុមហ៊ុនម៉ាកស្មាតហ្វូនដែលឈានមុខគេក្នុងទីផ្សារស្មាតហ្វូនសកលលោកកំឡុងត្រីមាសទីពីរឆ្នាំនេះ” ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះគឺជាការប្រតិបត្តិការដ៏ជោគជ័យបំផុតពីក្រុមហ៊ុន Huawei ដែលបានគ្រងដំណែងជាក្រុមហ៊ុនម៉ាកស្មាតហ្វូននាំមុខគេក្នុងការនាំចេញស្មាតហ្វូនទៅកាន់ទីផ្សារសកលលោកបើទោះបីជាក្រុមហ៊ុនកំពុងស្ថិតក្នុងការហាមឃាត់ពីសហរដ្ឋអាមេរិក ព្រមទាំងប្រឈមនឹងការកើនកំដៅនៅក្នុងទីផ្សារផ្សេងទៀតក៏ដោយ។ នៅក្នុងរបាយការណ៍បានបន្ថែមថាសម្រាប់ខែមេសា និងមិថុនា ឆ្នាំ 2020 ក្រុមហ៊ុន Huawei បាននាំចេញស្មាតហ្វូនរបស់ខ្លួនចូលទៅក្នុងទីផ្សារសកលបានចំនួន 55.8 លានគ្រឿង ខណៈក្រុមហ៊ុន Samsung បាននាំចេញស្មាតហ្វូនរបស់ខ្លួនបានចំនួន 53.7 លានគ្រឿង ដែលនេះអាចសបញ្ជាក់អោយឃើញថា Huawei មានយុទ្ធសាស្ត្រទីផ្សារល្អ ហើយរឹងមាំកម្រិតណា និងពិសេសគឺនៅទីផ្សារក្នុងកំណើតរបស់ខ្លួនផ្ទាល់តែម្តង។ 

ស្មាតហ្វូនប្រមាណជា 2 ភាគ 3 របស់ក្រុមហ៊ុន Huawei ត្រូវបានដាក់លក់នៅក្នុងទីផ្សារប្រទេសចិន។ ព្រមជាមួយគ្នានេះដែរក្រុមហ៊ុន Huawei រួមជាមួយម៉ាកយីហោរង (Sub-Brand) របស់ខ្លួនគឺ Honor បាននឹងកំពុងគ្រប់គ្រងចំនែកទីផ្សារស្មាតហ្វូនក្នុងប្រទេសចិនស្ទើរតែជិតពាក់កណ្តាលទៅហើយដោយបានក្តោបក្តាប់ចំនែកទីផ្សារសរុបដល់ទៅ 46% ឯណោះ ដែលនេះជាចំនួនច្រើនជាងបើធៀបនឹងក្រុមហ៊ុន vivo, OPPO និង Xiaomi នៅក្នុងទីផ្សារប្រទេសចិន។ ហើយនេះគឺជាចំណែកទីផ្សារខ្ពស់បំផុតសម្រាប់ Huawei ដែលមិនធ្លាប់មាននៅក្នុងទីផ្សារប្រទេសកំណើតរបស់ខ្លួន។ នៅលើទីផ្សារទូទាំងពិភពលោកការលក់ស្មាតហ្វូនរបស់ Huawei បានធ្លាក់ចុះ 5% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយឡែកសម្រាប់ក្រុមហ៊ុន Samsung វិញគឺការលក់បានធ្លាក់ចុះចំនួន 30% ក្នុងរយៈពេលដូចគ្នានេះដែរ។ 

កត្តាដែលធ្វើអោយការលក់មានការថយចុះនេះគឺទំនងជាដោយសារតែតម្រូវការធ្លាក់ចុះនៅក្នុងទីផ្សារដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងប្រេស៊ីលជាដើម។ យ៉ាងណាមិញកាលពីពេលថ្មីៗនេះក្រុមហ៊ុន Huawei បានបង្ហាញថាប្រាក់ចំណូលរបស់ខ្លួននៅឆមាសទីមួយនៃឆ្នាំនេះបានកើនឡើង 13,1% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុននេះអាចគ្រប់គ្រងទីផ្សារនាំចេញផលិតរបស់ខ្លួនបានល្អទោះបីមានផលប៉ះពាល់ពីការរីករាលដាលដោយជំងឺកូវីដ 19 និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ។ ក្រុមអ្នកវិភាគបានធ្វើការព្យាករណ៍ថាក្រុមហ៊ុន Huawei នឹងនៅតែខ្លាំង និងបន្តគ្រប់គ្រងចំណែកទីផ្សារនាំមុខគេសម្រាប់ត្រីមាសក្រោយទៀត ខណៈក្រុមហ៊ុន Samsung បានត្រៀមបញ្ចេញអាវុធថ្មីៗដែលមានអនុភាពខ្លាំងរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ក៏ដូចជាអាវុធធុនកណ្តាលថ្មីៗជាច្រើនទៀតដើម្បីបង្កើនការលក់ និងទាញចំនែកទីផ្សាររបស់ខ្លួនអោយកើនឡើងវិញ។ ដូចនេះចាំមើលថានៅត្រីមាសបន្ទាប់ៗក្នុងឆ្នាំ 2020 នេះតើ Huawei នៅតែខ្លាំង ឬក៏ Samsung អាចវាយដណ្តើមយកដំណែងរបស់ខ្លួនបានមកវិញដែរ ឬទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន