no-alternative title

កាសស្តាប់ Samsung Galaxy Buds Live ចេញមកហើយ គឺភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ANC និងកាន់ថាមពលថ្មបាន 21ម៉ោង មានតម្លៃ $169/€189

យប់មិញនេះ អាចនិយាយបានថា គឺជាព្រឹត្តិការណ៍មួយសម្រាប់ក្រុមហ៊ុន Samsung ដែលបានធ្វើការប្រកាសបង្ហាញខ្លួនជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Galaxy Note 20 series, Galaxy Z Fold 2, Galaxy Tab S7 series និង Galaxy Watch 3 នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នេះ ក្នុងនោះក៏មានវត្តមានរបស់កាសស្តាប់ Galaxy Buds Live TWS ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាសស្តាប់នេះ គឺមានតម្លៃ  $169/€189 នឹងអាចរកទិញបាននៅក្នុងតំបន់ជាច្រើនចាប់ពីថ្ងៃទី 6 ខែសីហានេះ និងថ្ងៃទី 21 ខែសីហានេះនៅអ៊ឺរ៉ុប។ Galaxy Buds Live គឺជាប្រភេទកាសស្តាប់ TWS ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានភ្ជាប់ជាមួយនឹងមុខងារទប់សំឡេងរំខាន ANC (Active Noise Cancellation)។ កាសស្តាប់នេះ គឺមានរូបរាងដូចជាគ្រាប់សណ្តែក  មិនហៀរចេញក្រៅត្រចៀកនោះទេ នៅពេលដែលពាក់នៅលើត្រចៀកនោះ។ 

កាសស្តាប់ទាំងពីរនេះ គឺមានភ្ជាប់ជាមួយនឹង 12mm drivers របស់  AKG, 3 microphones (1 នៅខាងក្នុង និង 2 នៅខាងក្រៅ) និងបំពង់បាស់ផងដែរ។ ក្រុមហ៊ុននេះអះអាងថា ការបញ្ចូលថាមពលថ្មម្តងគឺប្រើប្រាស់បាន 6 ម៉ោង (60mAh សម្រាប់កាសម្ខាង) និង 21 ម៉ោងសម្រាប់ប្រអប់សាកថ្ម  (472mAh) តាមរយៈរន្ធ  USB Type-C និង Qi wireless charger នេះ។ កាសស្តាប់នេះគឺមានទម្ងន់ 5.6g ខណៈពេលដែលប្រអប់សាកថ្មទទេររបស់វាគឺមានទម្ងន់ 42.2g។ សម្រាប់ប្រអប់កាសនេះគឺមានវិមាត្រ 50.0 x 50.2 x 27.8mm ហើយកាសស្តាប់គឺមានវិមាត្រ 27.2 x 17.3 x 15.5mm ។ 

កាសស្តាប់នេះភ្ជាប់ទំនាក់ទំនងតាមរយៈប្រព័ន្ធ Bluetooth 5.0 និងទ្រទ្រង់ទៅលើ AAC, SBC និង scalable codec ជាច្រើនថែមទៀត។ កាសនេះ អាចប្រើប្រាស់បានស្ទើរតែគ្រប់ស្មាតហ្វូន ថេប្លេត PCs ទូរទស្សន៍ឆ្លាតវៃ និងឧបករណ៍ជាច្រើនទៀតផងដែរ។ វាក៏មានវិញ្ញាបនបត្រ IPX2 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។

កាសស្តាប់  Galaxy Buds Live នេះមាន 3ពណ៌គឺ  Mystic Black, Mystic Bronze និង Mystic White៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន