no-alternative title

Samsung Galaxy Note20 ត្រូវបានគេទម្លាយចេញនូវរូបភាពថ្មីជាមួយនឹងជម្រើសពណ៌ចំនួន 3 បន្ថែមទៀត គឺពណ៍ ខៀវ ក្រហម និងពណ៍ផ្កាឈូក

កាលពីម្សិលមិញនេះ ស្មាតហ្វូន Galaxy Note20 Series បានបង្ហាញជាផ្លូវការរួចហើយជាមួយនឹងផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន Samsung។ ការបង្ហាញស្មាតហ្វូននេះ គឺមាន 3 ពណ៌គឺ Mystic Green, Mystic Black និង Mystic Bronze ។ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីទៀតហើយ ដែលបានទម្លាយនូវស្មាតហ្វូននេះដែលមាន 3 ពណ៌ ដែលក្នុងនោះគឺមានពណ៌ផ្កាឈូកផងដែរ។ 

រូបភាពជាច្រើនដែលធ្វើការបង្ហោះនៅលើ Twitter របស់អ្នកប្រើប្រាស់មានឈ្មោះថា @TEQHNIKACROSS បានបង្ហាញនូវស្មាតហ្វូន Galaxy Note20 ដែលមានពណ៌ខៀវ ក្រហម និងផ្កាឈូក។ រូបភាពនេះគឺមានការបង្ហាញនៅលើ Samsung Store នៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ បើសិនជាយើងគិតដល់រឿងពីមុនៗ ពណ៍ថ្មីនេះ គឺជារឿងធម្មតាដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលតែងតែមានស្មាតហ្វូន Flagships ដែលមានច្រើនពណ៌ក្នុងការប្រើប្រាស់នោះ។ អ្នកទម្លាយព័ត៌មានរបស់អាល្លឺម៉ង់ Roland Quandt (@rquandt) ក៏បានធ្វើការចែករំលែកព័ត៌មានដែលមានរូបភាពជាច្រើនរបស់ស្មាតហ្វូន Galaxy Note20 ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

តាមការបញ្ជាក់របស់គាត់នោះ ពណ៌ថ្មីនេះ គឺមានការទម្លាយចេញពី Korea Telecom។ សម្រាប់ពណខៀវ គឺចែកចាយតាមរយៈ SK Telecom។ សូមជំរាបថា Galaxy Note20 គឺជាស្មាតហ្វូន Flagship ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ។ វាមានអេក្រង់ទំហំ 6.7-inch FHD+ Super AMOLED ជាមួយនឹងរន្ធប្រហោង punch hole ។ ស្មាតហ្វូននេះមានបន្ទះឈីប Exynos 990 ឬ Snapdragon 865 Plus processor ។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB UFS 3.1 storage ថែមទៀត។ 

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 12MP main sensor, 64MP telephoto និង 12MP ultrawide angle ។ នៅលើកាមេរ៉ានេះ គឺមានមុខងារ 3x hybrid optic zoom, 30x Super-Resolution Zoom និងការថតវីដេអូកម្រិត 8K video ជាដើអ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 10MP sensor ។  ស្មាតហ្វូន Galaxy Note20 នេះ គឺមាន IP68, stereo speakers របស់ AKG បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងថាមពលថ្មទំហំ 4500mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា 25W fast wired charging, wireless charging និង reverse wireless charging ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន