no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Samsung Display មានគោលដៅក្នុងការចាប់ផ្តើមផលិតអេក្រង់ QD-LED របស់ខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ

ថ្មីៗនេះ អ្នកឃ្លាំមើលឧស្សាហកម្មនៅកូរ៉េខាងត្បូងដែលតាមដានរឿងបច្ចេកវិទ្យាថ្មីៗ បានព្យាករណ៍ថា ក្រុមហ៊ុន Samsung Electronics ប្រហែលជាមិនមែនជាអតិថិជនដំបូងរបស់ក្រុមហ៊ុន Samsung Display នៅក្នុងឆ្នាំនេះ នោះទេ នៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា Quantum Dot (QD-LED) សម្រាប់ទូរទស្សន៍របស់ខ្លួន។ ក្រុមហ៊ុន Samsung Display ដែលត្រូវបានគេដឹងថា គឺជាប្អូនស្រីរបស់ក្រុមហ៊ុន Samsung Electronics នោះ គឺមានគោលដៅក្នុងការចាប់ផ្តើមផលិតអេក្រង់ QD-LED របស់ខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 នេះ ហើយនិងធ្វើការផលិតទ្រង់ទ្រាយធំនៅក្នុងត្រីមាសទី 2 នេះ នៅក្នុងឆ្នាំដដែលនេះ។

 

no-alternative title

តាមទិន្នន័យដែលដកចេញពី Business Korea បានសសេរនោះ ត្រូវបានអ្នកឃ្លាំមើលឧស្សាហកម្ម និយាយថា ក្រុមហ៊ុន Samsung Display នឹងផលិតនូវបច្ចេកវិទ្យា QD-LED ទៅតាមគម្រោងរបស់ក្រុមហ៊ុន Samsung Electronics។ ប៉ុន្តែក្រុមហ៊ុននេះ មើលទៅហាក់មានស្ថានភាពលំបាកមែនទែន នៅក្នុងការផលិតនេះ ដោយសារតែខ្លូននៅមិនទាន់អាចទទួលគម្រោងធំៗបែបនេះបានល្អ ហើយស្របពេលដែលមានការកើនឡើងទៅលើការប្រើប្រាស់អេក្រង់ OLED នេះផងដែរ។ ទោះបីជាបែបក្តី ក្រុមហ៊ុន Samsung Display ក៏ចង់ប្រើប្រាស់នូវអេក្រង់ QD-LED សម្រាប់ទូរទស្សន៍របស់ខ្លួនអោយបានឆាប់ផងដែរ។

របាយការណ៍ដដែលនេះ បានអះអាងថា ក្រុមហ៊ុន Samsung Electronics នឹងមានទូរទស្សន៍ដំបូងបំផុត ដែលមានបច្ចេកវិទ្យា QD នៅលើទីផ្សារនៅពេលណានោះទេ ខនៈដែលក្រុមហ៊ុន Samsung Display គឺមិនរង់ចាំយូរទៀតនោះទេ នៅក្នុងការផលិតអេក្រង់នេះ។ សម្រាប់ពេលនេះ អេក្រង់ QD-LED គឺពិតជាមានតម្លៃថ្លៃមែនទែន បើធៀបជាមួយនឹងអេក្រង់ OLED ដូចនេះ ក្រុមហ៊ុននេះ ប្រហែលជាសម្រេចចិត្តក្នុងការពន្យារពេលទៅលើការផ្លាស់ប្តូរសម្រាប់អេក្រង់ QD-LED នៅលើទូរទស្សន៍របស់ខ្លួន។ ក្រុមហ៊ុន Samsung Electronics ក៏ប្រើប្រាស់នូវយុទ្ធសាស្រ្តនៃការប្រើប្រាស់នូវអេក្រង់ Micro-LED និង OLED TVs ផងដែរ៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម