no-alternative title

នាឡិកា Huawei Children Watch 4X និងថេប្លេត Enjoy Tablet 2 សម្រាប់ក្មេងៗ ត្រូវបាន Huawei ប្រកាសចេញជាផ្លូវការហើយ

ថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវផលិតផលជាច្រើនរបស់ខ្លួន ដែលមានដូចជាTalkBand B6, MatePad 10.8 និង MateBook D ជាដើម។ ជាមួយនឹងផលិតផលថ្មីទាំង 3 នេះ ក្រុមហ៊ុននេះក៏ប្រកាសចេញនូវថេប្លេត Enjoy Tablet 2 និងនាឡិកា Huawei Children’s Watch 4X ផងដែរ។ ថេប្លេត Huawei Enjoy Tablet 2 ថេប្លេត Huawei Enjoy Tablet 2 នេះគឺមានអេក្រង់ទំហំ 10.1-inch ជាមួយនឹងកម្រិតភាពច្បាស់ចំនួន  1920x1200 ភិចសែល។ ថេប្លេតនេះ មានគែមក្រាស់បន្តិច និងមាន 2 ពណ៌ក្នុងការជ្រើសរើស គឺពណ៌  Champagne Gold និង  Dark Blue ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេតដំណើរការនូវបន្ទះឈីប  Kirin 710A processor ជាមួយនឹងរ៉េម 4GB និងម៉េមូរី 64GB/ 128GB ។ អ្នកអាចបន្ថែមនូវ MicroSD card បានទំហំ 512GB ផងដែរ។  ថេប្លេតនេះ មានកាមេរ៉ាខាងក្រោយទំហំ  5MP f/2.2 និងកាមេរ៉ាខាងមុខទំហំ  2MP f/2.4 និងមានបាស Stereo Speakers របស់ Harman Kardon បូកជាមួយនឹងសំឡេង Huawei Histen 6.1 surround sound ថែមទៀតផង។

ថេប្លេត  Enjoy Tablet 2 នេះមានភ្ជាប់ជាមួយនឹង  EMUI 10.1ជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា Parallel Vision ដែលអនុញ្ញាតអោយអ្នកអាចប្រើប្រាស់ App នៅលើ 2 Windows ផ្សេងគ្នាបានផងដែរ។ មុខងារពិសេសមួយទៀតនោះគឺ EMUI 10.1 ដែលនាំយកនូវ real-time screen-sharing នៅក្នុងពេលខលជាវីដេអូថែមទៀត។ ថេប្លេតនេះមានថាមពលថ្មទំហំ 5100mAh ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 10W charging តាមរយៈ USB-C ។ វាមាន Bluetooth 5.1, dual-band Wi-Fi និង OTG ផងដែរ។ 

Huawei Enjoy Tablet 2 នេះមាន 4ទំហំនៅលើ Vmall គឺ៖

Wi-Fi only 4GB + 64GB = ¥1599 (~$228)

Wi-Fi only 4GB +128GB = ¥1799 (~$257)

LTE 4GB + 64GB = ¥1799 (~$257)

LTE 4GB + 128GB = ¥1999 (~$285)

សម្រាប់នាឡិកា Huawei Children’s Watch 4X វិញ គឺមានមុខងារថ្មីៗជាច្រើន មានកាមេរ៉ាទំហំ 5MP សម្រាប់ការខលជា  HD video calling និងកាមេរ៉ាមួយទៀតនៅខាងក្រោយដែលមានទំហំ  8MP f/2.0 ។ កាមេរ៉ាខាងក្រោយនេះគឺមានការទ្រទ្រង់ទៅលើ 4x digital zoom និងបច្ចេកវិទ្យា AI object recognition ផងដែរ។ 

Huawei Children’s Watch 4X នេះមានអេក្រង់ទំហំ 1.41-inch 320 x 360 AMOLED display, 1GB RAM និង 16GB ។ នាឡិកានេះ ដំណើរការនូវបន្ទះឈីប Kirin Chipset និងមាន NFC, Wi-Fi, Bluetooth និង LTE ថែមទៀត។ Huawei Children’s Watch 4X នេះមានថាមពលថ្មទំហំ 800mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿនដែលបញ្ចូលថ្ម 50% ត្រឹមតែ 20 នាទី។ នាឡិកានេះដាក់លក់នៅលើ Vmall នៅក្នុងតម្លៃ ¥1398 (~$199) ហើយការលក់ដំបូងគឺនៅថ្ងៃទី 19 ខែសីហានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន