no-alternative title

ROG Zephyrus G14 ដែលជាកុំព្យូទ័រយួរដៃម៉ូដែលថ្មីរបស់ Asus បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារប្រទេសឥណ្ឌា

នៅទីបំផុត ក្រុមហ៊ុន Asus បានប្រកាសចេញជាផ្លូវការនូវវត្តមានរបស់កុំព្យូទ័រ ROG Zephyrus G14 នៅក្នុងប្រទេសឥណ្ឌាហើយ។ កុំព្យូទ័រនេះ គឺមានតម្លៃ ₹80,990  ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីបចុងក្រោយបំផុត AMD Ryzen 4 series CPUs ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងអេក្រង់ដែលមានកម្រិត 120Hz refresh rate និងជាច្រើនទៀត។ ក្រុមហ៊ុន Asus ក៏មានប្រើប្រាស់នូវគែមម៉ាញេស្យូមដែលធន់ក្នុងការប្រើប្រាស់ និងស្រាលក្នុងការប្រើប្រាស់ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ROG Zephyrus G14 គឺមានវិមាត្រ 17.9mmនិងទម្ងន់ 1.6kg ។ វាក៏មាន AniMe Matrix LED strip នៅផ្នែកខាងក្រោយរបស់កុំព្យូទ័រនេះផងដែរ។ ក្រុមហ៊ុន Asus នេះ មានភ្លើង 1215 mini-LEDs ហើយវាក៏មានការបង្ហាញនូវឡូហ្គោ រូបភាព និងរូបភាព animations, audio visualizations, notifications និងជាច្រើនទៀត។ សម្រាប់អេក្រង់វិញនោះ ROG Zephyrus G14 មានទំហំ 14-inches ដែលអ្នកអាចធ្វើការជ្រើសរើសនៅក្នុងកម្រិត 1080p នៅក្នុង 60/120Hz refresh rate និងអេក្រង់ 1440p ជាមួយនឹងកម្រិត 60Hz refresh rate ថែមទៀត។

ក្រុមហ៊ុន Asus បាននិយាយថា កុំព្យូទ័រ ROG Zephyrus G14 នេះគឺមានគែម Bezels ស្តើងជាងមុន និងមានកម្រិត 85% បើធៀបទៅនឹងតួខ្លួនរបស់វាថែមទៀតផង។ អេក្រង់នេះ គឺមានកម្រិតពណ៌ 100% sRGB colour gamut ថែមទៀត។កុំព្យូទ័រ ROG Zephyrus G14 នេះគឺមានបន្ទះឈីប AMD Ryzen 4 CPUs ។ យើងមាន CPU configurations ចំនួន 3 គឺ-  Ryzen 5 4600HS, Ryzen 7 4800HS និង Ryzen 9 4900HS ។ យើងក៏មានក្រាហ្វិកកាត NVIDIA GeForce GTX 1650, 1650Ti, 1650 Ti Max-Q និង 6GB DDR6 RTX 2060 Max-Q ដែលមានល្បឿន 1298MHz ផងដែរ។

សម្រាប់ RAM នៅលើកុំព្យូទ័រ Zephyrus នេះ គឺមានរ៉េមទំហំ 32GB DDR4 នៅក្នុងកម្រិត 3200MHz និង 1TB M.2 NVMe PCIe 3.0 SSD configurations ថែមទៀតផង។ កុំព្យូទ័រនេះទ្រទ្រង់នូវ Wi-Fi 6, Bluetooth 5.0, 2×2.5W speaker ជាមួយនឹងបច្ចេកវិទ្យា Smart AMP technology, Dolby Atmos និង 2×0.7W tweeter, array microphone, 2xUSB 3.2 Type-A, 2x USB-C Gen2, 1xHDMI 2.0, 1×3.5mm audio jack ports សម្រាប់ការតភ្ជាប់ទំនាក់ទំនងថែមទៀត។

កុំព្យូទ័រ ROG Zephyrus G14 នេះមានពណ៌ Eclipse Grey, Moonlight White ហើយវាមានតម្លៃ ₹80,990 ដោយគ្មានភ្លើង LED strips ខណៈពេលដែល AniMe LED strips គឺមានតម្លៃ ₹98,990 ។ កុំព្យូទ័រនេះ គឺបង្ហាញខ្លួននៅលើអនឡាញរបស់ Amazon នៅក្នុងប្រទេសឥណ្ឌា៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន