no-alternative title

មានការបែកធ្លាយការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់ iPhone 12 Pro Max គ្រោងនឹងបង្ហាញវត្តមាននៅថ្ងៃទី 12 ខែតុលានេះ

តាមដំណឹងថ្មី អោយដឹងថា ក្រុមហ៊ុន Apple ត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូន Flagship របស់ខ្លួនហើយគឺស្មាតហ្វូន iPhone 12 ស្របពេលដែលមានព័ត៌មានជាច្រើនទៀតអំពីបច្ចេកវិទ្យាជាច្រើន ដែលមានការបែកធ្លាយនៅលើបណ្តាញ Network នេះផងដែរ។ នៅក្នុងពេលនេះ ប្រភពជាច្រើនចេញពីចិន បានធ្វើការទម្លាយនូវរូបភាពនៃផ្នែកខាងក្រោយនៃស្មាតហ្វូននេះ។ នេះគឺជាផ្នែកមួយនៃស្មាតហ្វូន iPhone 12 Pro Max ដែលជាម៉ូឌែលដែលមានតម្លៃថ្លៃបំផុតនៅក្នុងត្រកូល iPhone 2020 Series នេះ។ សម្បកទូរស័ព្ទនេះ គឺមានពណ៌ខៀវជាមួយនឹងរន្ធប្រហោងធំ 3 សម្រាប់កាមេរ៉ារបស់វា។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះ និយាយថា iPhone 12 Pro Max នឹងមានអេក្រង់ទំហំ 6.7-inch OLED ជាមួយនឹងកម្រិត  refresh rate120 Hz, 5-nanometer A14 Bionic SoC, 6GB, 128GB, 256GB ឬ 512GB និងប្រព័ន្ធប្រតិបត្តិការ iOS 14 ថែមទៀតផង។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះគឺមានទំហំ 12-megapixel wide-angle module, 12-megapixel telephoto module, 12-megapixel ultra-wide-angle module និង 3D ToF ថែមទៀតផង។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺ 12MP wide-angle និង 3D modules ផងដែរ។

ប្រភពដដែលបានបន្ថែមថា iPhone 12 នឹងបង្ហាញខ្លួននៅថ្ងៃទី 12 ខែតុលានេះ ខណៈដែលពាក្យចចាមអារ៉ាមជាច្រើនអំពីព្រឹត្តិការណ៍របស់ Apple នេះនៅថ្ងៃទី 10 ខែកញ្ញានេះ ប៉ុន្តែវាក៏មានវត្តមានរបស់ថេប្លេត  iPad 8 និង iPad Pro រួមជាមួយនឹងវត្តមានរបស់នាឡិកា  Apple Watch 6 ផងដែរ។ តាមការស្រាវជ្រាវថ្មីមួយរបស់អ្នកវិភាគ Ming-Chi Kuo នោះ ក្រុមហ៊ុន Apple ក៏មានគោលដៅក្នុងការបញ្ចុះតម្លៃអោយទាបសម្រាប់សមាសភាគសម្រាប់ស្មាតហ្វូន iPhone 12 នេះទោះបីជាមានការកើនឡើងនៃតម្លៃទៅលើបច្ចេកវិទ្យា 5G technology ក៏ដោយនោះ។ សម្រាប់តម្លៃនៃសមាសភាគជាច្រើនរបស់វាគឺមានចន្លោះពី $125-135 ។ យើងរំពឹងថា ស្មាតហ្វូន iPhone12 នឹងបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន