no-alternative title

realme 7 Series បង្ហាញខ្លួននៅប្រទេសឥណ្ឌា ដោយភ្ជាប់មកនូវកាមេរ៉ាគោលទំហំ 64MP និងបច្ចេកវិទ្យាសាកថ្ម 65W Charging រួមនិងមុខងារថ្មីៗជាច្រើន!

បន្ទាប់ពីការបែកធ្លាយអស់រយៈពេលជាច្រើនសប្តាហ៍ហើយនោះ ស្មាតហ្វូនត្រកូល  realme 7 series បានប្រកាសជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាហើយ។ ស្មាតហ្វូននេះមាន 2 ម៉ូឌែលនោះគឺ realme 7 និង realme 7 Pro ។ នេះគឺជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលមានបន្ទះឈីប Helio G95 gaming-centric MediaTek ដែលបង្ហាញខ្លួនជាផ្លូវការនៅក្នុងពេលថ្មីៗនេះ។ ស្មាតហ្វូនទាំងពីរនេះ គឺមានអេក្រង់កម្រិត 120Hz refresh rate, 64-megapixel និងបច្ចេកវិទ្យាសាកថ្ម 65W fast charging technology ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme 7 នេះគឺមានវិមាត្រ  162.3 x 75.4 x 9.4mm និងទម្ងន់ 196.5 g។ ស្មាតហ្វូននេះ មានពណ៌ទាក់ទាញខ្លាំងមែនទែននោះគឺ Mist White និង Mist Blue ។ ស្មាតហ្វូន realme 7 Pro នេះមានវិមាត្រ  160.9 x 74.3 x 8.7mm និងទម្ងន់ 182 g ។ ស្មាតហ្វូន realme 7 នេះមានអេក្រង់ទំហំ  6.5-inch IPS LCD ខណៈពេលដែលស្មាតហ្វូន  Realme 7 Pro មានអេក្រង់ទំហំ 6.4-inch AMOLED ។

ស្មាតហ្វូនទាំងពីរនេះទ្រទ្រង់ទៅលើកម្រិតភាពច្បាស់  Full HD+ និង 20:9 aspect ratio ។ ស្មាតហ្វូន realme 7 នេះមានកម្រិតអេក្រង់ 90Hz refresh rate ខណៈពេលដែលស្មាតហ្វូន  realme 7 Pro ទ្រទ្រង់ទៅលើកម្រិតអេក្រង់ 60Hz refresh rate ។ ស្មាតហ្វូនទាំងពីរនេះក៏មានកញ្ចក់ការពារ Gorilla Glass ផងដែរ។ ស្មាតហ្វូន realme 7 មានកញ្ចក់ 90.5% ធៀបទៅនឹងតួខ្លួនរបស់វា ខណៈពេលដែលស្មាតហ្វូន realme 7 Pro គឺមានអេក្រង់ត្រឹមតែ 90.8% ប៉ុណ្ណោះ។

ស្មាតហ្វូន realme 7 នេះ គឺមានបន្ទះឈីប 2.05GHz Helio G95 ខណៈពេលដែលស្មាតហ្វូន realme 7 Pro គឺមានបន្ទះឈីប  2.3GHz Snapdragon 720G ។ ស្មាតហ្វូននេះគឺមានរ៉េម LPDDR4x RAM, UFS 2.1 storage និងរន្ធដោត microSD card slot ។ ស្មាតហ្វូនទាំងពីរនេះដំណើរការនូវ realme UI និង Android 10 OS។ ស្មាតហ្វូន realme 7 នេះ មានថាមពលថ្មទំហំ 5,000mAh ខណៈពេលដែលម៉ូឌែល Pro គឺមានថាមពលថ្មទំហំ 4,500mAh។ ស្មាតហ្វូននេះ ទ្រទ្រង់នូវបច្ចេកវិទ្យា  30W Dart Charge technology ខណៈពេលដែលម៉ូឌែល Pro គឺមានបច្ចេកវិទ្យា  65W SuperDart technology។ 

ស្មាតហ្វូន realme 7 Pro អាចបញ្ចូលថាមពលថ្មត្រឹមតែ 34 នាទីប៉ុណ្ណោះ។ ស្មាតហ្វូន realme 7 series នេះ មានការតភ្ជាប់ជាច្រើន ដូចជា dual 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0 (realme 7) និង 5.1 (Pro), GPS, USB-C និងរន្ធដោតកាសស្តាប់  3.5mm headphone slot ថែមទៀត។ ស្មាតហ្វូន realme 7 Pro ក៏មាន  stereo speakers ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន