no-alternative title

ឡូយមែន…ត្រឹមតែ 3 ថ្ងៃសោះស្មាតហ្វូនស៊េរីថ្មីម៉ូដែល POCO X3 NFC លក់ដាច់បានជាង 10 ម៉ឺនគ្រឿង

ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល POCO X3 NFC ត្រូវបានក្រុមហ៊ុនប្រកាសចេញផ្លូវការណ៍កាលពីថ្ងៃទី 07  ខែកញ្ញានេះ ហើយនៅថ្ងៃបន្ទាប់ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានប្រកាសដាក់លក់ Flash Sale នៅលើបណ្តាញលក់ទំនិញអនឡាញ AiExpress។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយឥលូវនេះក្រុមហ៊ុន POCO ក៏បានប្រកាសថាស្មាតហ្វូន POCO X3 NFC លក់ដាច់បានចំនួនដល់ទៅជាង 10 ម៉ឺងគ្រឿងត្រឹមរយះពេលតែ 3 ថ្ងៃប៉ុណ្ណោះគឺចាប់តាំងពីពេលវាត្រូវបានប្រកាសដាក់លក់រួចមក។ POCO X3 NFC គឺជាស្មាតហ្វូនធុនបង្គួរជំនាន់ថ្មីដែលមានការរចនារូបរាងស្រស់ស្អាតជាមួយនឹងការបំពាក់ដោយបន្ទះអេក្រង់ប្រជ្រុយថ្ងាសទំហំ 6.67” ប្រភេទ IPS LCD មានល្បឿន refresh rate 120Hz និងកម្រិតសំគាល់ Touch sampling rate 240Hz។ 

ស្មាតហ្វូនជំនាន់ថ្មីនេះបំពាក់មកជាមួយបន្ទះឈីប Snapdragon 732G ជាមួយរ៉េមទំហំ 6GB និងមានអង្គផ្ទុកក្នុងម៉ាស៊ីនទំហំ 64GB & 128GB, ដំណើរការដោយ Android 10 នៅលើស្បែកកម្មវិធី MIUI12។ POCO X3 NFC បំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយរាងជារង្វង់ដែលបង្កប់ដោយលែនកាមេរ៉ា 4  គ្រាប់មានទំហំ 64MP Main Lens +13MP Ultra wide Lens+ Dual 2MP ជា Macro និង Depth Sensor Lens។ រីកាមេរ៉ាសែលហ្វីមួយគ្រាប់ជាលែនទំលុះថ្ងាសអេក្រង់វិញមានទំហំ 20MP។ 

ស្មាតហ្វូនជំនាន់ថ្មីមួយនេះមានថ្មប្រភេទ Li-Po ទំហំ 5,160mAh និងទ្រទ្រង់កំលាំងសាកភ្លើងចូលល្បឿនលឿន 33W តាមរយះរន្ធចម្លង USB-C ដែលសាកពី 0% ទៅពេញ 100% ប្រើពេលប្រហែល 65 នាទី។ POCO X3 NFC មានជម្រើសពីរពណ៌គឺខៀវ “Cobalt Blue” និងប្រផេះ “Shadow Gray”។ សម្រាប់តម្លៃខ្លួនរបស់វាដែលបានដាក់លក់នៅលើបណ្តាញ AiExpress គឺខ្ទង់ $229 សម្រាប់ម៉ូដែលមានរ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទំហំ 64GB និងខ្ទង់ $269 សម្រាប់ម៉ូដែលមានអង្គផ្ទុកទំហំ 128GB៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន