no-alternative title

ថ្ងៃនេះ realme 7 Pro បានប្រកាសដាក់លក់ផ្លូវការណ៍នៅប្រទេសឥណ្ឌាហើយ

ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល realme 7 Pro ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីដើមខែកញ្ញានេះ ប៉ុន្តែក្រុមហ៊ុនមិនទាន់ប្រកាសចេញដាក់លក់ផ្លូវការណ៍នៅលើទីផ្សារនៅឡើយទេ។ ដោយនៅរសៀលថ្ងៃនេះ ក្រុមហ៊ុន realme ប្រចាំនៅប្រទេសឥណ្ឌាបានធ្វើការប្រកាសចេញលក់ស្មាតហ្វូន Flagship ជំនាន់ថ្មីនេះជាផ្លូវការណ៍ហើយតាមរយះបណ្តាញចែកចាយ Flipkart និងនៅលើវ៉ិបសាយ Online Store របស់ក្រុមហ៊ុនផ្ទាល់តែម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី realme 7 Pro ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាមួយជម្រើសពីរពណ៌គឺពណ៌ទឹកប្រាក់ និងពណ៌ខៀវ ព្រមទាំងមានជម្រើសពីរម៉ូដែលគឺ 6GB RAM/128GB Storage និង 8GB RAM/128GB Storage។ ហើយសម្រាប់តម្លៃរបស់វាគឺធូរថ្លៃមែនទែនតែម្តងគឺម៉ូដែល 6GB RAM/128GB Storage មានតម្លៃខ្ទង់ $270 និងម៉ូដែល 8GB RAM/ 128GB Storage មានតម្លៃខ្ទង់ $300។ realme 7 Pro គឺជាស្មាតហ្វូន Flagship ជំនាន់ថ្មីចុងក្រោយបំផុតរបស់ realme ដែលមានបំពាក់មកជាមួយនឹងគុណសម្បត្តិយ៉ាងគាប់ប្រសើរសម្រាប់ប្រើប្រាស់លើសពីតម្លៃ។ ស្មាតហ្វូននេះមានការរចនាឡើងបែប Premium ជាមួយនឹងការបំពាក់ដោយកញ្ចក់អេក្រង់គុណភាពខ្ពស់ប្រភេទ Full-HD+ Super AMOLED Punch-Hole Display ទំហំ 6.4” ដោយមានបង្កប់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃដោះសោរក្រោមអេក្រង់ផ្ទាល់តែម្តង។ 

 

សម្រាប់កំលាំងម៉ាស៊ីនរបស់វាគឺអូសដោយបន្ទះឈីប Snapdragon 720G និងមានថ្មទំហំ 4,500mAh ជាមួយបច្ចេកវិទ្យាសាកភ្លើងចូលល្បឿនលឿនកំលាំង 60W SuperDart Charge។ សម្រាប់ប្រព័ន្ធកាមេរ៉ាថតរូបវិញ realme 7 Pro បំពាក់ដោយកាមេរ៉ាក្រោយចំនួន 4 គ្រាប់ថដែលមានទំហំ 64MP+8MP+2MP+2MP ជាមួយអំពូលភ្លើង LED Flash មួយគ្រាប់ និងមានកាមេរ៉ាសែលហ្វីជាប្រភេទលែនទំលុះថ្ងាសអេក្រង់ទំហំ 32MP។ គួរបញ្ជាក់ថា Realme មិនមែនប្រកាសចេញតែម៉ូដែល 7 Pro តែមួយនោះទេ វាក៏នៅមានម៉ូដែលផ្សេងមួយទៀតផងដែរគឺ Realme 7 ដែលម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញដាក់លក់នៅទីផ្សារប្រទេសឥណ្ឌ កាលពីដើមកញ្ញា ហើយរហូតមកទល់នឹងពេលនេះ ម៉ូដែលនេះលក់ដាច់បានជាង 18 ម៉ឺនគ្រឿងរួចហើយ ហើយក្រុមហ៊ុននឹងធ្វើការចេញលក់ម៉ូដែលនេះជាលើកទីពីរម្តងទៀតនៅរសៀលថ្ងៃទី 17 កញ្ញាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន