no-alternative title

របាយការណ៍ថ្មីបានបញ្ជាក់ថា iPhone 12 Series នឹងត្រូវប្រកាសចេញលក់ចាប់ពីថ្ងៃទី 16 ខែកញ្ញានេះទៅ

 ក្រុមហ៊ុន Apple នឹងប្រារព្ធព្រឹតិ្តការណ៍ប្រកាសចេញសមត្ថិផលថ្មីៗរបស់ខ្លួននៅថ្ងៃទី 15 ក្នុងខែកញ្ញាស្អែកនេះ។ ហើយនៅក្នុងព្រឹត្តិការណ៍នោះក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាអាចនឹងបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីគឺ iPhone 12 Series នោះទេ ហើយក្រុមហ៊ុននឹងដាក់បង្ហាញចេញនូវនាឡិកាដៃ Apple Watch និង iPad ជំនាន់ថ្មីជំនួសវិញ។ ទោះជាយ៉ាងមានរបាការណ៍ថ្មីមួយចេញពីប្រទេសចិនដែលមានចុះផ្សាយដោយបណ្តាញក្រុមហ៊ុន  Pinduoduo របស់ចិនដែលបានបញ្ជាក់ថាវត្តមាន Apple iPhone 12 Series នឹងមកដល់ក្នុងខែកញ្ញានេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុននេះបានប្រកាសបើកទំព័រទទួលស្វាគមន៍សម្រាប់ iPhone 12 Series ផ្លូវការណ៍ហើយដែរ និងបានអះអាងថាការចេញលក់ស្មាតហ្វូនជំនាន់ថ្មីនេះគឺចាប់ផ្តើមពីថ្ងៃទី 16 កញ្ញានេះទៅ។ ប៉ុន្តែទោះជាយ៉ាងណាគេមិនទាន់ជឿជាក់ទៅលើការអះអាងរបស់ក្រុមហ៊ុន Pinduoduo ទាំងស្រុងនោះទេ ហើយគេក៏មិនរំពឹងដែរថា iPhone 12 Series នឹងមានវត្តមាននៅទីផ្សារប្រទេសចិននៅចុងសប្តាហ៍នេះ។ ចំនែកក្រុមហ៊ុន Apple វិញបានចេញសេចក្តីប្រកាសបញ្ជាក់រួចហើយថាវត្តមាន iPhone 12 Series ដែលប្រកាសចេញក្នុងឆ្នាំនេះនឹងត្រូវពន្យាពេលចេញលក់ពីរទៅបីសប្តាហ៍បន្ទាប់ពីថ្ងៃប្រកាសចេញ។ តាមរយះរបាយការណ៍មួយចំនួនបានធ្វើការព្យាករណ៍ថាការចេញលក់ iPhone 12 Series អាចនឹងត្រូវធ្វើឡើងចាប់ពីខែតុលាទៅ។ 

ចំនែករបាយការណ៍ផ្សេងៗទៀតបានបង្ហើបអោយដឹងថាការបើកអោយធ្វើការបញ្ជាទិញមុន (Pre-booking) សម្រាប់ iPhone 12 Series អាចនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែតុលា, 2020 ហើយការដឹកជញ្ចូកនឹងចាប់ផ្តើមធ្វើឡើងនៅមួយសប្តាហ៍បន្ទាប់ ប៉ុន្តែមិនមែនចេញលក់គ្រប់ម៉ូដែលនោះទេ។ ដោយនៅក្នុងរបាយការណ៍បានបញ្ជាក់ថា iPhone 12 នឹងអាចរកជាវបាននៅក្នុងខែតុលាខណៈម៉ូដែលផ្សេងទៀតក្នុងជំនាន់របស់វាដូចជា iPhone 12 Pro នឹងត្រូវចេញដាក់លក់នាខែវិច្ឆិកា។ 

បើតាមប្រភពព័ត៌មានជាច្រើនទៀតបានចុះផ្សាយអោយដឹងថាក្នុងព្រឹត្តិការណ៍ឆ្នាំនេះ Apple នឹងធ្វើការដាក់បង្ហាញចេញផលិតផលថ្មីៗជាច្រើនរួមមាន Apple Watch 6 Series, New iPad 2020, New Apple TV2020, Smaller HomePod, AirTags និងកាស AirPods 2020 ជាដើម ។ ដូចនេះដើម្បីដឹងជាក់ច្បាស់ថាមានផលិតផលថ្មីៗអ្វីខ្លះក្រៅពី iPhone 12 Series ដែលក្រុមហ៊ុន Apple នឹងនាំមកដាក់បង្ហាញនៅថ្ងៃទៅ 15 កញ្ញា ឆ្នាំនេះកុំភ្លេចរងចាំតាមដានទាំងអស់គ្នា៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន