no-alternative title

នាឡិកា Huawei Watch Fit និង Watch GT 2 Pro រួមនិងកាសស្តាប់ FreeBuds Pro ចាប់ផ្តើមដាក់អោយធ្វើការ Pre-Order នៅប្រទេសអាល្លឺម៉ង់ហើយ

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពេលនេះបានទទួលនូវការបញ្ជាទិញទៅលើនាឡិកា Watch Fit និងការកម្មង់ទិញមុនទៅលើនាឡិកា Watch GT 2 Pro និងកាសស្តាប់ FreeBuds Pro នៅក្នុងប្រទេសអាល្លឺម៉ង់ផងដែរ។ សម្រាប់នាឡិកានេះគឺបានប្រកាសបង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុបកាលពីដើមសប្តាហ៍នេះ។ តាមការបញ្ជាក់នៅក្នុងទំព័រនៃការកម្មង់ទិញនេះ សម្រាប់អ្នកដែលបានធ្វើការកម្មង់ទិញមុនទៅលើនាឡិកានេះនឹងមានការថែមជូននូវជញ្ជីង  Huawei Body Fat Scale មួយផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាឡិកា Huawei Watch Fit នេះគឺមានតម្លៃ €129 ហើយវាមានពណ៌ Graphite Black, Mint Green, Cantaloupe Orange និង  Sakura Pink ។ ជាមួយនឹងការកម្មង់នេះ អ្នកនឹងទទួលបាននូវជញ្ជីងឆ្លាតវៃមួយដែលមានតម្លៃដល់ទៅ  €69.99 ។ ក្រុមហ៊ុន Huawei និយាយថា ប្រសិនបើអ្នកធ្វើការកម្មង់ទិញនូវ  FreeBuds 3i នឹងមានការចុះតម្លៃពី €49.9 ។

សម្រាប់អ្នកដែលធ្វើការកម្មង់ទិញនាឡិកា Huawei Watch GT 2 Pro (គឺមានពណ៌ Night Black និង  Nebula Gray) ឬ  FreeBuds Pro (មានពណ៌ Ceramic White, Silver Frost និង Carbon Black) នឹងទទួលបាននូវជញ្ជីង Huawei Body Fat Scale។ សម្រាប់នាឡិកា Watch GT 2 Pro និង FreeBuds Pro នឹងមានការបញ្ចុះតម្លៃនៅសល់ត្រឹមតែ €299 និង €179 ។  សម្រាប់នាឡិកា Huawei Watch Fit គឺអាចធ្វើការដឹកជញ្ជូនបានភ្លាមៗ ប៉ុន្តែសម្រាប់នាឡិកា  Watch GT 2 Pro និង  FreeBuds 3 Pro នឹងត្រូវរង់ចាំដល់ថ្ងៃទី ៣ ខែតុលាខាងមុខនេះ។ ការថែមជូនជញ្ជីងនេះគឺត្រឹមថ្ងៃទី ២ ខែតុលាប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន