no-alternative title

រូបភាពចុងក្រោយបំផុតរបស់ស្មាតហ្វូន iPhone 12 Pro និង iPhone 12 Max ត្រូវបានគេទម្លាយចេញមុនការប្រកាសថ្ងៃនេះ

អ្នកប្រើប្រាស់នៅលើ Twitter ម្នាក់ដែលប្រើប្រាស់នូវឈ្មោះហៅថា apple_idesigner បានចេញផ្សាយនូវរូបភាពរបស់ស្មាតហ្វូន iPhone 12 Pro ហើយស្មាតហ្វូននេះ នឹងមិនទាន់បង្ហាញខ្លួននៅក្នុងសប្តាហ៍ក្រោយនេះទេ។ រូបភាពនេះ គឺស្របគ្នាទៅនឹងពាក្យចចាមអារ៉ាមជាច្រើន និងការបែកធ្លាយជាច្រើន ហើយវាប្រហែលជាដូចទៅនឹងអ្វីដែលយើងអាចនឹងឃើញនៅក្នុងការប្រកាសបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើ iPhone 12 Pro ថ្មីនេះ គឺមានរូបរាងប្រហាក់ប្រហែលទៅហ្នឹងស្មាតហ្វូនជំនាន់ទី 1 របស់ iPhone 4 ឬ  iPhone SE អញ្ចឹង។ ប៉ុន្តែការបែកធ្លាយថ្មីនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ គឺមានប៊ូតុង Home ហើយកាមេរ៉ារបស់វាគឺមានការបន្ថែមនូវសេនស័រជាច្រើនទៀតផងដែររួមជាមួយនឹងភ្លើង Flash ផងដែរ។ ក្រុមហ៊ុន Apple បញ្ជាក់ថា ផលិតផលថ្មីរបស់ខ្លួននឹងបង្ហាញនៅថ្ងៃទី 15 ខែកញ្ញានេះហើយ។ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់ប្រកាសចេញអំពីផលិតផលថ្មីនេះនៅឡើយទេ។ សម្រាប់ផលិតផលថ្មីនៅក្នុងព្រឹត្តិការណ៍នេះ ប្រហែលជាមានដូចជា Apple Watch Series 6 និងនាឡិកាតម្លៃសមរម្យជាច្រើនទៀតដូចជា Watch SE, iPad Air 4 និង iPad 8 ផងដែរ។ 

នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ គឺដល់ពេលក្រុមហ៊ុនធ្វើបទបង្ហាញរបស់ខ្លួនហើយក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ត្រៀមខ្លួនសម្រាប់វាផងដែរ។ តាមការបញ្ជាក់នៅក្នុងព័ត៌មានថ្មីនេះ ក្រុមហ៊ុន Apple ក៏ធ្វើការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូន iPhone 12 series ហើយក្រុមហ៊ុននេះក៏មានគម្រោងក្នុងការលក់នូវស្មាតហ្វូន iPhone 12 នៅចុងខែកញ្ញា ឬដើមខែតុលាខាងមុខនេះ។ ក្រុមហ៊ុន Apple នឹងលក់ស្មាតហ្វូន iPhones 5G ចំនួន 80 លានគ្រឿងនៅចុងឆ្នាំនេះ។ ពាក្យចចាមអារ៉ាមជាច្រើននិយាយថា នៅក្នុងចំណោមស្មាតហ្វូន 80 លានគ្រឿងនេះ 40 % គឺជាស្មាតហ្វូន iPhone 12 Max ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន