no-alternative title

ការបង្ហាញខ្លួនរបស់ Huawei Mate 40 Series សម្រាប់ទីផ្សារសកល ត្រូវបានលោក Evan Blass បញ្ជាក់ថា នឹងត្រូវពន្យាពេលរហូតដល់ដើមឆ្នាំក្រោយ

ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញនូវកំពូលឈីបជំនាន់ថ្មីចុងក្រោយរបស់ខ្លួនគឺ Kirin 9000 រួចហើយនៅក្នុងព្រឹត្តិការណ៍ពិពណ៌បច្ចេកវិទ្យា IFA ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី 3 ដើមខែកញ្ញានេះ ហើយក្នុងនោះក្រុមហ៊ុនក៏បានបង្ហើបបង្ហាញនូវព័ត៌មានលម្អិតអំពីកំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់គឺ Huawei Mate 40 Series ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែយ៉ាងណាមិញសម្រាប់សមត្ថផលធំៗទាំងពីរនេះមិនទាន់បានបង្ហាញវត្តមានជាក់លាក់នោះទេកាលពីកំឡុងព្រឹត្តិការណ៍សន្និសិទ្ធិប្រចាំឆ្នាំរបស់ក្រុមហ៊ុន (HDC2020)។ ដោយឡែកក្នុងពេលនេះក៏មានព័ត៌មានចចាមអារ៉ាមថ្មីមួយបាននិយាយថាគ្រប់គ្នាអាចនឹងបានឃើញវត្តមានជាក់លាក់នៃកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei នៅដើមឆ្នាំក្រោយ (2021)។ 

អ្នកទម្លាយព័ត៌មានចចាមអារ៉ាមដ៏ល្បីល្បីមួយរូបគឺលោក Evan Blass បានប្រាប់អោយដឹងនៅលើបណ្តាញធ្វីស្ទ័ររបស់លោកថា “កំពូលស្មាតហ្វូន Huawei Mate 40 Series ត្រូវបានគេរំពឹងទុកថានឹងមានវត្តមានផ្លូវការណ៍នៅទីផ្សារប្រទេសចិនក្នុងឆ្នាំនេះ ប៉ុន្តែសម្រាប់ទីផ្សារសកលអាចនឹងត្រូវពន្យាពេល។ ទោះយ៉ាងណា Huawei មិនបានបង្ហាញពីផែនការណ៍ជាក់លាក់ ឬក៏ពេលវេលាដែលខ្លួនត្រូវដាក់សម្ភោធន៍កំពូលស្មាតហ្វូនជំនាន់ថ្មីនោះទេ”។ កាលពីឆ្នាំ 2019 កំពូលស្មាតហ្វូន Huawei Mate 30 Series ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារប្រទេសចិននាកំឡុងចុងខែកញ្ញា និងប្រកាសចេញលក់ក្នុងចំនួនមានកំនត់សម្រាប់ទីផ្សារអឺរ៉ុបនាកំឡុងខែវិច្ឆិកា។ ហើយក្រោយមក Huawei បានប្រកាសចេញលក់នៅលើទីផ្សារថ្មីមួយចំនួនទៀតនាចុងខែមករាឆ្នាំ 2020។ ដូច្នេះសម្រាប់ ការចេញលក់របស់ Mate 40 Series អាចនឹងដើរតាមលំនាំនៃជំនាន់ Mate 30 Series ដែរ។ 

នៅពីក្រោយភាពមិនទាន់ច្បាស់លាស់នេះក្រុមហ៊ុន Huawei ត្រូវបានគេដឹងថានឹងផ្តាច់ចំណងមិត្តភាពជាដៃគូសហការជាមួយក្រុមហ៊ុនផលិតបន្ទះឈីប TSMC នៅថ្ងៃនេះ ហើយក្រុមហ៊ុនក៏អាចនឹងផ្តាច់ចំណងមិត្តភាពសហការក្នុងការទទួលយកបន្ទះអេក្រង់ OLED ដែលផ្គត់ផ្គងដោយក្រុមហ៊ុន Samsung និង LG Display ផងដែរក្នុងពេលឆាប់ៗនេះ។ Huawei បានបញ្ជាក់ថាក្នុងខណៈពេលនេះខ្លួនមិនមានឈីបគ្រប់គ្រាន់សម្រាប់ការផលិតស្មាតហ្វូនកំពូលរបស់ខ្លួននោះទេ។ ហើយបើតាមប្រភពព័ត៌មានបានអោយដឹងថាខណៈពេលនេះក្នុងស្តុករបស់ Huawei គឺមានឈីបសម្រាប់តែស្មាតហ្វូន 10 លានគ្រឿងតែប៉ុណ្ណោះ ហើយ Huawei នឹងងាកទៅប្រើប្រាស់បន្ទះអេក្រង់ OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនក្នុងស្រុកគឺ BOE វិញ។ ទោះជាយ៉ាងណាការផលិតបន្ទះអេក្រង់ក្រុមហ៊ុនចិននេះគឺមានចំនួនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសចិនតែប៉ុណ្ណោះ។ 

ប្រភពព័ត៌មានបានបន្តថាកំពូលស្មាតហ្វូន Huawei Mate 40 Series អាចនឹងមានផលពិបាកក្នុងការចេញលក់នៅលើទីផ្សារសកលដោយក្នុងនោះទីផ្សារអាមេរិចគឺត្រូវបិទជិតតែម្តង ហើយទីផ្សារប្រទេសឥណ្ឌាវិញក៏អាចនឹងមិនទទួលស្វាគមន៍ដោយកក់ក្តៅនោះដែរ។ ដោយឡែកសម្រាប់ទីផ្សារប៉ែកអឺរ៉ុបវិញគឺមិនទាន់ច្បាស់នៅឡើយទេ ព្រោះថាបច្ចុប្បន្ននេះមានប្រទេសជាច្រើនបានធ្វើការហាមឃាត់ក្នុងការចរាចរលក់ និងប្រើប្រាស់ឧបករណ៍ជាច្រើនរបស់ Huawei ប៉ុន្តែសម្រាប់ស្មាតហ្វូនគឺមិនទាន់មានការហាមឃាតនៅឡើយទេក្រៅតែពីសហរដ្ឋអាមេរិក។ ទាក់ទិននឹងបញ្ហានេះក្រុមហ៊ុន Huawei បានធ្វើការព្យាករណ៍ថាការលក់ Huawei Mate 40 Series អាចនឹងថយចុះប្រមាណជា 30%។  ការព្យាករណ៍ថ្មីៗនេះបាននិយាយថា Huawei Mate 40 Series នឹងត្រូវបង្ហាញខ្លួនក្នុងទីផ្សារប្រទេសចិននៅពាក់កណ្តាលខែតុលា, 2020 ប៉ុន្តែកាលពីកំឡុងសន្និសិទ្ធិប្រចាំឆ្នាំរបស់ក្រុមហ៊ុន “Huawei Developer Conference” លោក Richard Yu ដែលជានាយកប្រតិបត្តិការជាន់ខ្ពស់របស់ Huawei មិនបានធ្វើការឆ្លើយតបទៅកាន់អ្នកសារព័ត៌មាននោះទេទាក់ទងទៅនឹងការលើកឡើងនេះនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន