no-alternative title

Samsung Galaxy Z Fold 2 បានបំបែកកំណត់ត្រាក្នុងការដាក់លក់ Pre-Sale នៅទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូង

រហូតមកដល់ពេលនេះ មានស្មាតហ្វូនដែលអាចបត់បានជាច្រើនដែលមានវត្តមាននៅលើទីផ្សារ ហើយស្មាតហ្វុនទាំងនេះពិតជាមានតម្លៃថ្លៃមែនទែន។ នៅក្នុងពេលដែលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងពេលបច្ចុប្បន្ននេះដោយសារតែមេរោគរាតត្បាតកូរ៉ូណាវីរុសនោះ មនុស្សជាច្រើន នឹងមិនចង់ចំណាយទៅលើទឹកប្រាក់ចំនួន 2000 ដុល្លារអាមេរិកនោះទេ ទៅលើស្មាតហ្វូននោះ។ យ៉ាងណាមិញ ស្មាតហ្វូន Samsung Galaxy Z Fold 2 គឺលក់នៅក្នុងតម្លៃ $2000 ហើយការកម្មង់ទិញមុនរបស់ស្មាតហ្វូននេះ គឺពិតជារឿងដែលគួរអោយភ្ញាក់ផ្អើលមែនទែន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានការបង្ហាញថា ស្មាតហ្វូន  Galaxy Z Fold 2 នេះបានទាក់ទាញនូវអ្នកប្រើប្រាស់ជាច្រើនដោយសារតែស្មាតហ្វូននេះមានការឌីស្សាញស្រស់ស្អាត និងសមត្ថភាពជាច្រើនទៀត។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននោះ ស្មាតហ្វូននេះគឺមានការកម្មង់ទិញមុនចំនួន 50000 គ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះគឺជាកំណត់ត្រាថ្មី ហើយវាក៏មានការពង្រឹងជាច្រើនទៅលើស្មាតហ្វូន Galaxy Fold នេះ។ ក្រុមហ៊ុន Samsung គឺផ្តល់នូវការកម្មង់ទិំញមុនសម្រាប់ស្មាតហ្វូន  Galaxy Fold ចំនួន 30000 គ្រឿងនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយវាក៏មានការបញ្ជាទិញចំនួន 1000 គ្រឿងផងដែរនៅក្នុងការលក់ដំបូងនេះ។ សម្រាប់អតិថិជនទិញស្មាតហ្វូនចំនួន 50000 គ្រឿងនេះ គឺមានតម្លៃថ្លៃ។ នៅចុងសប្តាហ៍នេះ វាមានការកើនឡើងនៃចំនួនស្មាតហ្វូននេះដល់ទៅ 60000 គ្រឿង។

នៅក្នុងប្រទេសចិន ស្មាតហ្វូននេះគឺលក់នៅក្នុងតម្លៃ 16,999 yuan ($2,496) ហើយការកម្មង់ទិញស្មាតហ្វូននេះគឺចាប់ផ្តើមនៅក្នុងថ្ងៃទី 9 ខែកញ្ញានេះដល់ថ្ងៃទី 24 ខែកញ្ញានេះ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Galaxy Z Fold 2 Thom Browne limited edition គឺមានតម្លៃ 27,199 yuan ($3994) ។ កាសស្តាប់ Samsung Galaxy Buds Live និងនាឡិកា Samsung Galaxy Watch3 ជាមួយនឹងពណ៌ Thom Browne classic ដែលនឹងដាក់លក់នៅថ្ងៃទី 25 ខែកញ្ញានេះ។ ស្មាតហ្វូន Fold2 Thom Browne limited edition នៅក្នុងប្រទេសចិននេះគឺមានរយៈពេល ៤ នាទីប៉ុណ្ណោះសម្រាប់ការលក់ Pre-sale នេះ។ 

ស្មាតហ្វូន Galaxy Z Fold 2 នេះគឺមានអេក្រង់ទំហំ 7.6-inch ជាមួយនឹងគែមស្តើង Bezel របស់វា។ ស្មាតហ្វូននេះគឺមានកម្រិតភាពច្បាស់ 2213 x 1689 pixels និងទ្រទ្រង់នូវ 120Hz refresh rate ។ ស្មាតហ្វូននេះគឺមានអេក្រង់ Ultra-Thin flexible glass (UTG) ។ ស្មាតហ្វូន  Galaxy Z Fold 2 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 865+ 5G platform, 12GB LPDDR5 memory, UFS 3.1 flash storage និងម៉េមូរីទំហំ 512GB។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 10MP selfie និងកាមេរ៉ាខាងក្រោយទំហំ 12MP main lens + 64MP telephoto lens + 12MP ultra-wide-angle lens ។កាមេរ៉ានេះគឺមានការទ្រទ្រង់នូវ  HDR10+, 2x optical zoom និង 10x digital zoom។ ស្មាតហ្វូននេះគឺមានថាមពលថ្មទំហំ  4500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា  25W fast charge ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន