no-alternative title

Huawei ដាក់គោលដៅតម្លើងនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS នៅលើឧបករណ៍របស់ខ្លួនអោយបានចំនួន 200 លានគ្រឿងនៅក្នុងឆ្នាំ 2021 នេះ

ក្រុមហ៊ុន Huawei មានគោលដៅក្នុងការតម្លើងនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS Operating System ចំនួន 200 លានគ្រឿង ហើយវាក៏នឹងមានការបង្កើនទៅលើប្រព័ន្ធ Ecosystem របស់ខ្លួន និងការនាំយកនូវ OS នេះ ទៅកាន់ឧបករណ៍ប្រើប្រាស់ជាច្រើនរបស់ពិភពលោកផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Yang Haisong ដែលជាអនុប្រធានផ្នែក Software របស់ក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុន Huawei មានគម្រោងក្នុងការផលិតស្មាត ហ្វូនចំនួន 100 លានគ្រឿងដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS ក្នុងមួយឆ្នាំ។ ខណៈពេលដែលក្រុមហ៊ុននេះរំពឹងថាឧបករណ៍ 100 លានគ្រឿងទៀតគឺអាចនឹងតម្លើងដោយក្រុមហ៊ុនភាគីទី 3។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei ក៏បង្ហាញនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS AKA Hongmeng OS របស់ខ្លួនផងដែរ។  ប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះ ទ្រទ្រង់នូវទូរទស្សន៍ឆ្លាតវៃ ហើយពេលនេះគឺជាការប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ  HarmonyOS 2.0 ដែលនឹងប្រើប្រាស់នៅលើនាឡិកា រថយន្ត និងផលិតផលឆ្លាតវៃនៅក្នុងផ្ទះជាច្រើនទៀតផងដែរ។

លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បាននិយាយថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS នឹងប្រើប្រាស់នៅលើស្មាតហ្វូននៅដើមឆ្នាំក្រោយនេះ។ នៅនៅមិនទាន់ច្បាស់នោះទេថា តើប៉ុន្មានភាគរយនៃស្មាតហ្វូនចំនួន 200 លានគ្រឿងនេះដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូននោះ។ ក្រុមហ៊ុន Huawei ក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតផងដែរក្នុងការបង្កើនទៅលើអ្នកប្រើប្រាស់ទៅលើប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន