no-alternative title

Samsung នាំមុខទីផ្សារស្មាតហ្វូននៅក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះជាមួយនឹងចំណែកទីផ្សារចំនួន 67%

Counterpoint Research គឺជាក្រុមហ៊ុនវិភាគដ៏ល្បីល្បាញ ទើបតែចេញផ្សាយនូវរបាយការណ៍មួយសម្រាប់ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ក្រុមហ៊ុន Samsung នាំមុខទីផ្សារដែលតាមពីក្រោយដោយក្រុមហ៊ុន Apple និង LG ដែលជាប់ចំណាត់ថ្នាក់លេខ 2 និងលេខ 3។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនេះ នៅមិនទាន់ចេញផ្សាយនូវរបាយការណ៍របស់ខ្លួននៅលើវេបសាយនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះក៏បញ្ជាក់ថា ក្រុមហ៊ុន Samsung គឺជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹងចំណែកទីផ្សារចំនួន 67%។ ក្រុមហ៊ុននេះ គឺមានការពង្រឹងដល់ទៅ 3% បើធៀបទៅនឹងត្រីមាសមុននេះ ក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ 2 ដែលមានចំណែកទីផ្សារចំនួន 19% ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏មានការកើនឡើងចំនួន 1% បើធៀបទៅនឹងត្រីមាសមុននេះផងដែរ។ ក្រុមហ៊ុន LG ជាប់ចំណាត់ថ្នាក់លេខ 3 ដែលមានចំណែកទីផ្សារចំនួន 13% ដែលមានការធ្លាក់ចុះ 3% បើធៀបទៅនឹងត្រីមាសមុននេះ។

ក្រុមហ៊ុន Samsung គឺនាំមុខទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូងនេះដោយសារតែការលក់ដ៏ខ្លាំងក្លានៃស្មាតហ្វូនត្រកូល Galaxy A series និងGalaxy S20 series ។ ជាក់ស្តែង ស្មាតហ្វូនចំនួន 5 នៅក្នុងចំណោម 10 ម៉ូឌែលដែលលក់ដាច់បំផុតគឺជាស្មាតហ្វូន Galaxy A series ។ ស្មាតហ្វូន Apple iPhone SE 2020 គឺជាស្មាតហ្វូនដែលលក់ដាច់បំផុតនៅក្នុងត្រីមាសទី 2 ឆ្នាំ 2020 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន