no-alternative title

អ្នកជំនាញបច្ចេកវិទ្យាជាច្រើនរបស់ចិន រួមគ្នាបង្កើតមូលនិធិជួយដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

ថ្មីៗនេះ អ្នកជំនាញបច្ចេកវិទ្យាជាច្រើននៅក្នុងប្រទេសចិន បានប្រកាសចេញនូវគម្រោងក្នុងការបង្កើតនូវមូលនិធិនៅក្នុងស្រុកនៅចុងឆ្នាំនេះ ដើម្បីជួយដល់ក្រុមហ៊ុននានាដែលរងផលប៉ះពាល់ខ្លំាង។ នេះគឺជាការបោះជំហានមួយថ្មី នៅពេលដែលមានការដាក់ទណ្ឌកម្មជាច្រើនពីសហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនជាច្រើនរបស់ចិន ពីសំណាក់រដ្ឋបាលរបស់លោកត្រាំ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះក្រុមហ៊ុនបណ្តាក់ទុន China Europe Capital បានប្រមូលថវិកាច្រើនជាង 5 ពាន់លានយ័ន (ប្រហែលជា 731 ដុល្លារអាមេរិក) សម្រាប់មូលនិធិនេះ ដែលនិងចាប់ផ្តើមវិនិយោគទៅលើបច្ចេកវិទ្យាជាច្រើន។ មូលនិធិថ្មីនេះ គឺមានគោលដៅក្នុងការបង្កើតនូវក្រុមហ៊ុនបច្ចេកវិទ្យាជំនាន់បន្ទាប់របស់ក្រុមហ៊ុននេះ។ អ្នកជំនាញបច្ចេកវិទ្យាជាច្រើនរួមមានទាំងអតីតនាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុនធំៗដូចជា Huawei និង SMIC នឹងផ្តោតទៅលើបច្ចេកវិទ្យា 5G networking និងបច្ចេកវិទ្យា AI ។

អ្វីដែលគួរអោយកត់សម្គាល់នោះ មូលនិធិថ្មីនេះ គឺបង្កើតឡើងនៅពេលដែលរដ្ឋាភិបាលធ្វើការវិនិយោគខ្លាំងក្លាទៅលើក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកវិញ។ សង្គ្រាមបច្ចេកវិទ្យារវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងក៏ជម្រុញអោយមានការវិនិយោគជាច្រើនផងដែរ។ នៅក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនគឺមានការថមថយដោយសារតែការរីករាលដាលនៃមេរោគរាតត្បាតកូរ៉ូណាវីរុស។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី Reuters នោះ ចិន និងសហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចមានការប្រកួតប្រជែងខ្លាំងក្លាដែលនឹងបញ្ជប់នៅពេលដែលមានភាគីណាម្នាក់ដួលរលំ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន