no-alternative title

ក្រុមហ៊ុន LG ទទួលបានប៉ាតង់ថ្មីទៅលើឧបករណ៍មួយដែលមានអេក្រង់ OLED ហើយអាចរមូរបានទៀតផង

សម្រាប់អេក្រង់ដែលអាចបត់បានគឺមានការពង្រឹងកាន់តែខ្លាំងក្លាឡើងនាពេលថ្មីៗនេះ។ ចាប់តាំងពីមានការចាប់ផ្តើមនោះ សម្រាប់គ្រាប់ពូជនៃអេក្រង់ថ្មីនេះគឺមានទម្រង់ដូចជាស្មាតហ្វូន ទូរទស្សន៍ និងផ្នែកជាច្រើនទៀតផងដែរ។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG បានប៉ាតង់ទៅលើផលិតផលថ្មីមួយដែលមានការឌីស្សាញជាមួយនឹងអេក្រង់ដែលអាចរមូរបានថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយរបស់ LetsGoDigital នោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះក៏មានប៉ាតង់ទៅលើឧបករណ៍អេឡិចត្រូនិចមួយទៅកាន់ការិយាល័យ  USPTO (United States Patent and Trademark Office) នៅក្នុងឆ្នាំ 2019 នេះ។ នេះគឺទទួលបាននូវការអនុម័តកាលពីដើមខែនេះជាមួយនឹងគំនូសព្រាងជាច្រើនផងដែរ។ បើមើលទៅលើរូបភាពទាំងនេះ ឧបករណ៍នេះគឺមានអេក្រង់ដែលអាចរមូរបាន។ 

បើមើលទៅលើទំហំនោះ វាមានរូបរាងតូចនិងងាយស្រួលក្នុងការកាន់ថែមទៀត។ អេក្រង់នេះគឺជាប្រភេទ OLED ដែលអាចរមូរបានដែលស្រដៀងគ្នាទៅនឹង Signature TV R ដែលមានអេក្រង់រមូរបាននោះ។ វាក៏មាន Power Button នៅផ្នែកខាងលើនៃអេក្រង់ឧបករណ៍នេះផងដែរ។ រូបភាពជាច្រើនមានការបង្ហាញថា អ្នកប្រើប្រាស់ជាច្រើនអាចទាញអេក្រង់នេះបាននៅពេលដែលអ្នកត្រូវការផងដែរ។

នៅក្នុងខណៈពេលនេះ វានៅមិនទាន់ច្បាស់នោះទេអំពីគោលបំណងនៃឧបករណ៍នេះ។ មុខងារដែលគួរអោយចាប់អារម្មណ៍មួយទៀតនោះគឺមានប៊ិច Stylus ដែលពិតជាងាយស្រួលក្នុងការប្រើប្រាស់មែនទែន។ សម្រាប់ឈ្មោះរបស់ផលិតផលនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយលក្ខណៈសម្បត្តិរបស់វានៅមិនទាន់ច្បាស់ផងដែរ។ វាអាចនឹងបង្ហាញខ្លួននៅព្រឹត្តិការណ៍ CES 2021 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន