no-alternative title

Poco X3 បានធ្វើដំណើរទៅដល់ទីផ្សារប្រទេសឥណ្ឌាហើយជាមួយបន្ទះឈីប Snapdragon 732G, អេក្រង់ 120Hz និងថ្មទំហំយក្ស 6,000mAh

កាលបីដើមសប្តាហ៍ដំបូងក្នុងខែកញ្ញានេះ ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីក្នុងស្រឡាញ Poco Phone ដែលមានដូចជា Poco X3 និង Poco X3 NFC។ ហើយនៅថ្ងៃនេះក្រុមហ៊ុន Xiaomi ក៏បានប្រកាសថាខ្លួនបានពាំនាំស្មាតហ្វូនម៉ូដែល Poco ជំនាន់ថ្មីនេះទៅប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌា ប៉ុន្តែជាម៉ូដែលដែលគ្មាន NFC នោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Poco X3 NFC មានថ្មទំហំ 5,160mAh ចំនែកឯ Poco X3 វិញមានថ្មធំដល់ទៅ 6,000mAh ហើយស្មាតហ្វូនទាំងពីរនេះទ្រទ្រង់កំលាំងសាកភ្លើងចូល 33W ដូចគ្នា។ ដកចេញតែបច្ចេកវិទ្យា NFC ទៅស្មាតហ្វូនទាំងពីរនេះមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 732G SoC, មានអេក្រង់ IPS LCD ទំហំ 6.67” កម្រិត Full-HD+ ជាមួយល្បឿន refresh rate 120Hz, មានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃដោះសោរនៅចំហៀងលើស៊ុមខាងស្តាំ បច្ចេកវិទ្យាសំឡេង Dual Stereo Speaker និងប្រើរន្ធ USB-C  ដូចគ្នា។ 

Poco X3 មានកាមេរ៉ាសែលហ្វីជាលែនទំលុះអេក្រង់ទំហំ 20MP និងមានកាមេរ៉ាក្រោយ 4 គ្រាប់ដែលប្រើលែនគោលទំហំ 64MP ជាមួយលែន Ultra-wide ទំហំ 13MP និងពីរគ្រាប់ទៀតមានទំហំ 2MP ដែលជា Macro និង Depth Sensor Lens។ ស្មាតហ្វូននេះដំឡើងមកជាមួយដោយ Android 10 ស្រោបដោយផ្ទៃអ៊ីនធ័រហ្វេស MIUI12 និងមានជម្រើសបីម៉ូដែលគឺម៉ូដែលរ៉េមទំហំ 6GB ជាមួយមេម៉ូរីទំហំ 64GB/128GB និងម៉ូដែលរ៉េមទំហំ 8GB ជាមួយមេម៉ូរីទំហំ 128GB។ 

 សម្រាប់តម្លៃដែល Xiaomi ចេញលក់នៅទីផ្សារប្រទេសឥណ្ឌាវិញគឺខ្ទង់ INR16,999 ប្រហែល $230/€195, ខ្ទង់ INR18,499 ប្រហែល $250/€215) និងខ្ទង់ INR19,999 ប្រហែល $270/€230 ទៅតាមទំហំរ៉េម និងទំហំផ្ទុករបស់វា។

Poco X3 បង្ហាញខ្លួនជាមួយជម្រើសពីរពណ៌គឺ Shadow Gray និង Cobalt Blue ហើយអាចរកជាវបានតាមរយះបណ្តាញចែកចាយ Flipkart នាថ្ងៃទី 29 នាខែកញ្ញាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន